ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បក្ខពួក​ក្រុម​ពីរ​ក្នុង​ពន្ធនាគារ​មួយ​​ជិត​ក្រុង Monterrey ភាគ​ខាង​ជើង​ប្រទេស​ម៉ិកស៊ីកូ បាន​បន្សល់​ទុក​មនុស្ស​ស្លាប់​យ៉ាង​តិច ៥២​នាក់ និង ១២​នាក់​ទៀត​រង​របួស ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ឡើយ។

 

ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

 

បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ភ្លាម របាយការណ៍​បឋម​បាន​បង្ហាញ​ថា​អ្នក​ស្លាប់​មាន​រហូត​ដល់​ទៅ ៦០​នាក់ ប៉ុន្តែ​អាជ្ញាធរ​ម៉ិកស៊ីកូ បញ្ជាក់​ដំបូង​ថា​មាន​ត្រឹម ៥២​នាក់​ប៉ុណ្ណោះ។ នៅ​ខាង​ក្រៅ​ពន្ធនាគារ សាច់ញាតិ​អ្នក​ទោស បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ចេញ​ព័ត៌មាន​ជាក់លាក់ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ប្រើ​ដុំ​ថ្ម​គប់ ព្រម​ទាំង​ទាញ​ទ្វារ​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង។

 

លោក Jaime Rodriguez អភិបាល​រដ្ឋ Nuevo Leon បាន​បញ្ជាក់​ថា ភាគី​ម្ខាង​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ដឹក​នាំ​ដោយ​សមាជិក​ឈ្មួញ​គ្រឿង​ញៀន​ដ៏​ល្បី​ឈ្មោះ Juan Pedro Zaldivar Farias ហៅ​កាត់ Z-27។ ចំណែក​ភាគី​ម្ខាង​ទៀត​ដឹក​នាំ​​ដោយ Jorge Ivan Hernandez Cantu ជា​ឈ្មួញ​គ្រឿង​ញៀន​ដូច​គ្នា។​ មិន​មាន​ការ​បង្ហាញ​ជាក់​លាក់​ថា បាតុភាព​ហិង្សា​ក្នុង​ពន្ធនាគារ​បាន​កើត​ឡើង​ដោយសារ​មូល​ហេតុ​អ្វី​នោះ​ទេ ហើយ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​បន្ត៕

 

ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

 

ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

 

ផ្ទុះ​កុបកម្ម​ក្នុង​ពន្ធនាគារ​នៅ​ម៉ិកស៊ីកូ សម្លាប់​មនុស្ស​យ៉ាង​តិច ៥២​នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ BBC