ហេតុអ្វីអ្នកគួរញ៉ាំតែត្រី?

ហេតុអ្វីអ្នកគួរញ៉ាំតែត្រី?

បើយើងប្រៀបធៀបនឹងសាច់ផ្សេងៗទៀតនោះគឺថា ត្រីមានកាឡូរីទាបពី ៧០ ទៅ២០០កាឡូរីប៉ុណ្ណោះក្នុងចំនួនត្រី ២០០ក្រាម ហើយវាក៏ជារបបអាហារដ៏ល្អមួយសម្រាប់អ្នកមានបញ្ហាលើសទម្ងន់ ឬធាត់ដែរ។
ប្រូតេអ៊ីនក្នុងសាច់ត្រីមានអាស៊ីតអាមីណេសំខាន់ៗសម្រាប់ការលូតលាស់ និងរីកចម្រើន ព្រមទាំងអាចបំពេញមុខងារដល់សីរាង្គមនុស្សបានយ៉ាល្អទៀតផង។

អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឲ្យញ៉ាំត្រីជាទៀងទាត់ និងបញ្ជាក់ថាវាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទោះបីជាវាមិនសូវត្រូវបានគ្រួសារជាច្រើនញ៉ាំក៏ដោយ។
ត្រីមានជីវជាតិដ៏មានគុណតម្លៃអស្ចារ្យណាស់សម្រាប់មនុស្សគ្រប់វ័យ និងអាចទទួលទានបានទាំងអ្នកមានសុខភាពល្អ និងអ្នកមានជំងឺ។
ត្រីមានជីវជាតិដែលអាចជំនួយដល់ការលូតលាស់ និងរីកចម្រើនក្នុងរាងកាយដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គាបី កាលស្យូម ស័ង្គសី អ៊ីយ៉ូត វីតាមីន A, B, D និង E។

ជីវជាតិភាគច្រើនដែលមានក្នុងត្រីគឺអាចការពារសន្លាក់ និងឆ្អឹងបាន។ការញ៉ាំត្រីតូចៗទាំងឆ្អឹងគឺជាប្រភពដ៏ល្អមួយនៃជាតិកាលស្យូម។
ប្រភេទអាស៊ីតខ្លាញ់ដែលមានក្នុងត្រីពណ៌ខៀវអាចជួយការពារបេះដូង និងសរសៃឈាមអាក់ទែបាន។ ត្រីក៏មានអាស៊ីតខ្លាញ់ Polyunsaturated ដែរដូចជា អូមេហ្គាបី និងប្រាំមួយ ដែលជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អ បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងខ្លាញ់ Triglycerides។

ត្រីជាអាហារដែលស្រួលរំលាយ នេះដោយាសរតែរចនាសម្ព័ន្ធរបស់វាជាជាតិសរសៃ និងមានកូឡាជែនតិចតួច។ ក្រៅពីនេះវាអាចជាអាហារដ៏ល្អឯកមួយសម្រាប់អ្នកជំងឺរលាកក្រពះ ដំបៅរលាក្រពះពោះវៀន ពិបាករំលាយអាហារ ឬច្រាលទឹកអាស៊ីតក្រពះជាដើម។

ការញ៉ាំត្រីជាញឹកញ៉ាប់នឹងជួយឲ្យមានអាយុវែង។ ការសិក្សាបានបង្ហាញថា ការញ៉ាំត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍នឹងជួយថែរក្សាតំបន់ខួរក្បាលដែលទទួលខុសត្រូវលើការចងចាំ និងដំណើរការណ៍នៃភាពឆ្លាតវ៉ៃ ព្រមទាំងកាត់បន្ថយឱកាសកើតជំងឺភ្លេចភ្លាំងពេលចាស់ជរាទៀត៕

ប្រែសម្រួល ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។