​​ហេតុផល​ដែល​អ្នក​ត្រូវ​ឈប់​អង្គុយ​គងជើង​ទៀត​

​​ហេតុផល​ដែល​អ្នក​ត្រូវ​ឈប់​អង្គុយ​គងជើង​ទៀត​

មនុស្ស​ស្រី​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​ដឹងថា ពួកគេ​ត្រូវ​អង្គុយ​គងជើង​នៅពេល​ស្លៀក​រ៉ូប ឬ​សំពត់​។ យ៉ាងណាមិញ គ្រូពេទ្យ​ជាច្រើន​បាន​ព្រមាន​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​លះបង់​ទម្លាប់​នេះ​ចេញ ព្រោះ​វា​អាច​មាន​ផលវិបាក​ដល់​សុខភាព​ច្រើន​។ ការ​អង្គុយ​បែប​នេះ​រយៈពេល​តែ​កន្លះ​ម៉ោង​អាច​ធ្វើឲ្យ​ខូច​ខ្នង និង​ឆ្អឹង​កង​ខ្នង​បាន​។

​មាន​ជំហរ​អង្គ​យ​ច្រើនណាស់​ដែល​អ្នក​អាចធ្វើ​បាន​ក្រៅពី​ការ​អង្គុយ​គងជើង​។ បើសិន​ជា​អ្នក​នៅ​តែ​អង្គុយ​គ្មាន​ផា​សុកភាព​ដោយ​គ្មាន​ការ​គងជើង​នោះ អ្នក​អាច​ផ្លាស់​របៀប​លើកដាក់​ជើង ឬ​ឧស្សាហ៍​ផ្លាស់ប្តូរ​ជំហរ​របស់​ជើង​ក៏​បាន​ដែរ​។

​ការ​អង្គុយ​គងជើង​គឺជា​ការផ្តល់​នូវ​ការឈឺចាប់​ដល់ក និង​ខ្នង​។ ទម្រ​ង​នៃ​ជំហរ​បែបនេះ​អាច​នាំ​ឲ្យ​រមួល​ដល់​ឆ្អឹង​អាង​ត្រគាក ព្រោះ​វា​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​ទៅ​លើ​ក និង​ផ្នែក​ខាងក្រោម ព្រមទាំង​ខ្នង​ពាក់កណ្តាល​ត្រូវ​រមួល​ទៀត​។ កាលណា​អ្នក​អង្គុយ​ក្នុង​ជំហរ​នេះ​កាន់តែ​យូរ ការខូចខាត​ក៏​កាន់តែ​កើតមាន​ច្រើន​ដែរ ព្រមទាំង​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ជាច្រើន​ទៀត​។

​ការ​អង្គុយ​បែប​នេះ​រយៈពេល​ច្រើន​ថ្ងៃ និង​សប្តាហ៍​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​ឈឺ​ខ្នង និង​ក ព្រមទាំង​លាន​សរសៃ​ឆ្អឹងខ្នង​។ ដូច្នេះហើយ​ទើប​ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ទាំងអស់​អង្គុយ​ធ្វើយ៉ាងណា​ជង្គង់​និង​កែងជើង​បត់ ៩០​ដឺ​ក្រេ អាង​ត្រគៀក​មាន​តុល្យភាព ហើយ​បាតជើង​ត្រូវ​ដាក់​លើ​កម្រាល​៕

​ប្រែ​សម្រួល ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។