របៀប​ធ្វើ​មុខ​ម្ហូប​៖ របៀប​ធ្វើ​មុខ​ម្ហូប​៖ កង្កែប​ខខ្ញី ​

‪គ្រឿង​​ផ្សំ‬‬​​សាច់​​កង្អែប​ ​(ភ្លៅ) ​ស្ករត្នោត​​ ទឹកត្រី​​ អំបិល​ ​ម្រេច​​ ម្ទេស​របៀប​ធ្វើ​៖១- លាង​កង្កែប​ ឱ្យស្អាត​២- ដាំ​ទឹក​អោយ​ពុះ ​ដើម្បី​ស្រុះ​កង្កែប​ ហើយ​ស្រង់​វា​ចេញ​មក​វិញ​ភ្លាម​ ឱ្យ​អស់​ជាតិ​រំអិល​៣- ហាន់​ខ្ញី​ និង​ស្លឹក​ខ្ទឹម​ឱ្យ​ល្អិតៗ​៤- ចាក់​ប្រេង​ឆា​ពីរ​ស្លា​បព្រា​បាយ ​ចូល​ក្នុង​ឆ្នាំង​មួយ​ផ្សេង​ទៀត ​រួច​ដាក់​ឆ្នាំង​លើ​ចង្រ្កាន​ឱ្យក្តៅ​៥- ចាក់ខ្ញី និងស្លឹកខ្ទឹមចូល ហើយបំពងឱ្យឡើងក្រហមព្រឿងៗ៦- ដាក់ស្ករត្នោតចូល កូរឱ្យស្អិតឡើងជើងអង្ក្រង ក្រហមតិចៗ៧- ចាក់ទឹកត្រីចូល កូរឱ្យសព្វ៨- ដាក់ម្រេចម៉ដ្ឋ និងម្ទេសចូលបន្តិច រួចកូរឱ្យសព្វ៩- ដាក់សាច់កង្កែបចូល រួចកូរឱ្យសព្វ ទើបចាក់ទឹករម្ងាស់ចូល (សូមកុំដាក់ទឹករម្ងាស់ច្រើនពេក នាំឱ្យខើចរសជាតិលែងឆ្ងាញ់)១០- រម្ងាស់វាប្រហែលជា១០នាទី រួចភ្លក្ស និងថែមថយរសសាបប្រៃ ផ្អែម ទៅតាមចំណង់ចំណូលចិត្ត១១- ពេលដួសមកបរិភោគ សូមរោយគល់ខ្ទឹមដែលបានហាន់ប្រវែងពីរធ្នាប់ៗ ពីលើកកង្កែប១២- ទទួលទានជាមួយបាយស ឬបាយក្តាំង ៕
របៀប​ធ្វើ​មុខ​ម្ហូប​៖ របៀប​ធ្វើ​មុខ​ម្ហូប​៖ កង្កែប​ខខ្ញី​

ដោយ៖ ឈូក ស
ប្រភព៖ អ្នកគ្រូ កែវ ច័ន្ទបូរណ៍

  • របៀប​ធ្វើ​មុខ​ម្ហូប​៖ របៀប​ធ្វើ​មុខ​ម្ហូប​៖ កង្កែប​ខខ្ញី ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:សុខភាព
Tags: