បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ


បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ

ដើម​ខែ​កុម្ភៈ​ ស្រី​ស្អាត គឹម​ ច័ន្ទ​បរមី ដែលមុខ​ដូច​តួ​ថៃ​គ្រង​តំណែង​តួ​ឯក​៣​រឿង​ជាប់​គ្នា ក្រោយ​ប្រឡូក​សិល្បៈ​ត្រឹម​ជាង​កន្លះ​ឆ្នាំ​។ នេះ​បើ​តាម​សាមី​ខ្លួន។

 

​ស្រី​ស្អាត​ភាគ​ច្រើន​ប្រិយមិត្ត​តែង​ច្រឡំ​ថា​ជា​កូន​កាត់​​នេះ​ថ្លែង​ថា៖ ” ចាស​បង…ដើម​ខែ​នេះ​រវល់​ណាស់​បង​ រក​ពេល​សម្រាក​គ្មាន​ទេ ព្រោះ​ទទួល​បាន​តំណែង​តួ​ឯក​៣​ រឿង​ឯនោះ​បង​​ ហើយ​ខ្ញុំ​មិនមែន​ជា​កូន​កាត់​អី​ទេ​បង គ្រាន់​តែ​មើល​មុខ​ខ្ញុំ​ ភាគ​ច្រើន​មាន​គេ​ច្រឡំ​ថា​ស្រដៀង​ថៃ​”។

 

បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ

 

គឹម​ ច័ន្ទ​បរមី​ ហៅ​អា​ Boy បន្ត​ទៀត​ថា ​​៣​រឿង​មាន​ដូចជា​ថត​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ មួយ​ទៀត​​ថត​តួ​ឯក​ជាមួយ​ម្ចាស់​ផលិត​កម្ម​ BKS ដែល​ទើប​នឹង​ក្រុង​ពាលី​ព្រឹក​មិញ​នេះ​នៅ​ផ្ទះ​ម្ចាស់​ផលិត​កម្ម​តែ​ម្តង​ និង​​ថត​រឿង​ភាគ​ឲ្យ​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។

 

បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ

 

បរមី បន្ថែម៖ “ទី​ផ្សារ​ឆ្នាំ​២០១៦ នេះ​ គឺ​កាក់​កប​ជាង​ឆ្នាំ​ចាស់​បង…​​ខ្ញុំ​បាន​សម្ដែង​ជា​តួ​ឯក​ផង​ បាន​ថត​ស្ប៉ត​ និង​ដើរ​ម៉ូដ​ផ្សេង​ទៀត​ ម្យ៉ាង​មាន​អ្នក​ស្គាល់​ខ្ញុំ​ច្រើន​ជាង​មុន​ដែរ​បង​”​។

 

អតីត​ Freshie Top ១០ រដូវ​កាល​ទី​១៣នេះ ​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​មាន​បង​ប្អូន​បី​នាក់​ នាង​ជា​កូន​បង​។ ឪពុក​ជា​អ្នក​រកស៊ី​ដី​ធ្លី​ ម្ដាយ​ជា​គិលានុបដ្ឋាយិកា ហើយ​​សព្វ​ថ្ងៃ ​បរមី កំពុង​បន្ត​រៀន​អក្សរសាស្ត្រ​ជប៉ុន ​និង​ភាសា​អង់គ្លេស៕

 

“អាសុយទ្រីស្មោះ​ស្នេហ៍” ចាយ​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ

“ពេលវេលា” ធ្វើ​ឲ្យ​បុរស​សង្ហា​ ប៉ែន ភ័ក្រ​សុធារិទ្ធ ទទួលការងារ​សិល្បៈ​ឥត​ដាច់​​

 

អត្ថបទ៖ ថា ម៉ាលីដា​​