ញាក់ភ្នែក តើមានរឿងអ្វីកើតឡើងចំពោះខ្លួនអ្នក?

បើតាមក្បួនពេទ្យការញាក់ភ្នែក មិនអាចសន្មត់ថាបណ្តោលមកពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះឡើយ។ ប៉ុន្តែករណីភាគច្រើនកើតឡើងដោយសារតែ ភាពស្ត្រេស និងអស់កម្លាំង ឬការស្រូបយកបរិមាណនៃជាតិកាហ្វេអ៊ីនពីថ្នាក់ជក់បារី និងគ្រឿងស្រវឹងច្រើនហួស។
ជួនកាលអាចបណ្តោលមកពីអាឡែកស៊ី, រលាក, ភ្នែកស្ងួត ហើយសូម្បីតែគ្មានហេតុផងសោះក៏អាចញាក់ភ្នែកដែរ។
ប៉ុន្តែករណីខ្លះអាចជាសញ្ញានៃជំងឺប្រព័ន្ធប្រសាទធ្ងន់ធ្ងរ (មានការញាក់ភ្នែកខុសប្រក្រតី ឬតឹងត្របកភ្នែក) ។ នេះជាស្ថានភាពទូទៅដែលកើតមានឡើងចំពោះស្ត្រីច្រើនជាងបុរស។
 
ញាក់ភ្នែក តើមានរឿងអ្វីកើតឡើងចំពោះខ្លួនអ្នក?
ប្រសិនបើអ្នករកមូលហេតុឃើញភ្លាមៗវាគ្មានបញ្ហាអ្វីទេ ប៉ុន្តែប្រសិនបើលក្ខខណ្ឌការវិវត្តភ្នែករបស់អ្នកទៅជាស្រវាំង សូម្បីតែមុខទាំងមូលរបស់អ្នកក៏កន្ត្រាក់ដែរនោះ សូមប្រុងប្រយ័ត្ន។
ប្រសិនបើកន្ត្រាក់ប៉ុន្មាននាទី ហើយបាត់ទៅវិញវាមិនថ្វីទេ ប៉ុន្តែប្រសិនបើកន្ត្រាក់ច្រើនម៉ោងហើយមិនបាត់ទៀត វាច្បាស់ជាមានបញ្ហាអ្វីមួយជាមិនខាន។
ជាពិសេសប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាមួយចំនួនដូចខាងក្រោម អ្នកត្រូវរត់រកគ្រូពេទ្យភ្លាម៖
- ប្រសិនបើការកន្ត្រាក់បណ្តោលឲ្យត្របកភ្នែកបិទទាំងស្រុង។
- ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថា ញាក់ពេញផ្ទៃមុខទាំងមូល។
- ប្រសិនបើភ្នែករបស់អ្នកហើម ឬក្រហមភ្នែក។
- ប្រសិនបើត្របកភ្នែករបស់អ្នកចាប់ផ្តើមធ្លាក់ចុះ។
គ្រូពេទ្យអាចជួយអ្នកទាន់ពេលវេលា ប្រសិនបើពិនិត្យទៅឃើញមានបញ្ហាអ្វីកើតឡើង។ ជាពិសេសប្រសិនបើទាក់ទងទៅនឹងសសៃវិញ្ញាណ គួរតែឲ្យគ្រូពេទ្យពិនិត្យមើលឲ្យបានច្បាស់៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ញាក់ភ្នែក តើមានរឿងអ្វីកើតឡើងចំពោះខ្លួនអ្នក?