នារី​ឥណ្ឌា​ទៅ​ប្ដឹង​ប៉ូលិស​ពី​បទ​រំលោភ ដោយ​នាំ​យក​ភស្តុតាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល


នារី​ឥណ្ឌា​ទៅ​ប្ដឹង​ប៉ូលិស​ពី​បទ​រំលោភ ដោយ​នាំ​យក​ភស្តុតាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

នារី​ជន​ជាតិ​ឥណ្ឌា​ដែល​មាន​កូន ៣​នាក់​រួច​ទៅ​ហើយ បាន​ចូល​ទៅ​ប្ដឹង​ប៉ូលិស​ពី​បទ​រំលោភ ដោយ​នាំ​យក​ប្រដាប់​ភេទ​ជន​ល្មើស​ជា​ភស្តុតាង ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

នារី​ឥណ្ឌា​ទៅ​ប្ដឹង​ប៉ូលិស​ពី​បទ​រំលោភ ដោយ​នាំ​យក​ភស្តុតាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល
 

ហេតុការណ៍​អាក្រក់​បាន​កើត​ឡើង ពេល​នារី​រង​គ្រោះ​កំពុង​រស់​នៅ​ជា​មួយ​បង​ថ្លៃ ខណៈ​ប្ដី​ទៅ​ធ្វើការ​ចម្ងាយ​ប្រមាណ​ជាង ១​ពាន់​គីឡូម៉ែត្រ នៅ​ក្រុង Nashik រដ្ឋ Maharashtra។ នារី​វ័យ ៣២​ឆ្នាំ បាន​​ទៅ​ប្ដឹង​ប៉ូលិស​ជាមួយ​កូន​ទាំង ៣​នាក់ នៅ​ស្រុក Sidhi រដ្ឋ Madhya Pradesh។ នាង​បាន​រៀបរាប់​ប្រាប់​មន្ត្រី​ប៉ូលិស​ម្នាក់​ថា បង​​ថ្លៃ​បាន​ព្យាយាម​រំលោភ​នាង ហើយ​នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ការពារ​ខ្លួន​បាន។

 

​បង​ថ្លៃ​បាន​បំពាន​ខ្លួន​ប្រាណ​នារី​រង​គ្រោះ​ជា​ច្រើនលើក ហើយ​នាង​បាន​ធ្វើ​ជា​យល់​ព្រម រួច​ក៏​ប្រើ​កណ្ដៀវ​កាត់​ប្រដាប់​ភេទ​តែ​ម្ដង។ ក្រោយ​មក ជន​ល្មើស​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ពី​ដើម​ឈើ​ជិត​ផ្ទះ មុន​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ។

 

បើ​តាម​លោក Abid Khan អ្នក​នាំ​ពាក្យ​ប៉ូលិស​ស្រុក Sidhi បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ លោក​បាន​និយាយ​ថា៖ «នេះ​ជា​ករណី​ដ៏​កម្រ ដែល​ត្រូវ​ស៊ើប​អង្កេត ដើម្បី​ចោទ​ប្រកាន់​ឲ្យ​ត្រឹម​ត្រូវ»។ ចំពោះ​នារី​រង​គ្រោះ​វិញ មាន​ភាព​រឹង​មាំ​នៅ​ពេល​នេះ ហើយ​ក៏​មិន​សោក​ស្ដាយ​នូវ​ទង្វើ​របស់​ខ្លួន​ដែរ៕

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail