សម្តេចតេជោ៖ ៤ឆ្នាំទៀតកម្ពុជា នឹងទទួលបានភ្ញៀវទេសចរ រហូត៧លាននាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានមានប្រសាសន៍ពីការរីកចម្រើនខាងវិស័យទេសចរណ៍ របស់កម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ថានឹងទទួលភ្ញៀវទេសចររហូតដល់៧លាននាក់នាឆ្នាំ២០២០ ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា វិស័យទេសចរណ៌កម្ពុជា កំពុងរីកលូតលាស់បោះជំហាន ទៅមុខគួរអោយសម្គាល់។ កម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនរយពាន់ទៀត ដែលជាបិតិកភ័ណ្ឌជាតិ និងពិភពលោកដ៏ល្បីល្បាញ។ ទន្ទឹមនិងនោះយើងមានឆ្នេរសមុទ្រដ៏ល្អ ស្អាតជាប់ចំណាត់ថ្នាក់ពិភពលោក រួមទាំងតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏សម្បូរបែបជាច្រើនទៀត។

សម្តេចបានសរសេរថា “តាមកំណើនចំនួនទេសចរណ៌សព្វថ្ងៃនេះ គឺយើងអាចរំពឹងបានថានៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណ ៧ លាននាក់ ព្រមជាមួយនឹងទេសចរណ៍ ក្នុងស្រុកប្រមាណពី ៨ទៅ១០លាននាក់ ត្រូវធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ ចំណូលទេសចរណ៍ នឹងកើនឡើងដល់ប្រមាណ ៥.០០០ លានដុល្លារក្នុងមួយឆ្នាំ ហើយចំណូលនេះនឹងរួមចំណែក យ៉ាងសំខាន់ដល់កំណើននៃ ផលិតផលក្នុងស្រុកសរុប ដែលជួយដល់ការលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្ដល់ឱកាសការងារ ប្រមាណ៨០ម៉ឺននាក់ទៀតផង” ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងអនុវត្តបានជោគជ័យ ក្នុងការជំរុញវិស័យទេសចរណ៍ និងការបង្កើតជើងហោះហើរ ផ្ទាល់ពីបរទេសមកកាន់កម្ពុជាជាដើម។ ទន្ទឹមនិងនេះ យុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ក៏បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញ ភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាផងដែរ ៕