អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបជនជួញដូរគ្រឿងញៀន ម្នាក់ ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅម៉ោងប្រមាណ ១០៖០៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ប្រភេទម៉ាទឹកកក រឹបអូសបានថ្នាំញៀនមួយចំនួន ស្ថិតនៅចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

មន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ថាលី ហាវ ហៅ (សាយ) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អាវុធហត្ថខេត្តបន្តទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ម៉ាទឹកកក (ICE) ១កញ្ចប់ ទម្ងន់ ៣២៦,៥ក្រាម ម៉ូតូ ១គ្រឿង ហើយបច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបជនជួញដូរគ្រឿងញៀន ម្នាក់ ដកហូតថ្នាំញៀនមួយចំនួន