ពលរដ្ឋអាមេរិកាំង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ

ភ្នំពេញ៖ បុរសវ័យចំណាស់អ្នកទេសចរណ៍ជនជាតិ អាមេរិកាំង ដែលបានចូលមកលេង តំបន់ទេសចរណ៍ ខេត្តព្រះសីហនុ តាមរយៈ នាវាទេសចរណ៍អន្តរជាតិ ខ្នាតយក្ស Vollendam ហើយបាត់ខ្លួននោះ បានរកឃើញវិញហើយ នៅម៉ោងប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

វរសេនីយ៍ឯក សៀង ឡេង ប្រធានច្រកទ្វាកំពង់ស្វាយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា លោក Lewis បានមកដល់ច្រកទ្វាកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១០៖៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ នេះ។

លោក សៀង ឡេង បានបញ្ជាក់ទៀតថា លោក Lewis ត្រូវស្នាក់នៅក្នុងខេត្តព្រះសីហនុ មួយយប់ ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនអ្នករៀបចំទេសចរណ៍ របស់កម្ពុជា និងបញ្ជូនលោក Lewis មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជិះយន្តទៅកាន់ប្រទេសថៃ ជូនលោក Lewis ឡើង នាវាទេសចរណ៍ Vollendam វិញ។

បើតាមអាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ ចំពោះការបាត់ខ្លួនរបស់លោក Lewis ថា ខណៈដែលនាវា Vollendam ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក្រុមអ្នករៀបចំទេសចរណ៍ របស់កម្ពុជា បានយករថយន្តក្រុងប្រមាណ ២០គ្រឿង ដើម្បីដឹកអ្នកទេសចរណ៍ អន្តរជាតិទំាងនោះ ចូលទៅកម្សាន្ត នៅក្នុងក្រុងព្រះសីហនុ ខណៈដែលរថយន្តក្រុង ចេញពីកំពង់ផែ មកឈប់ នៅផ្សារក្នុង ក្រុងព្រះសីហនុ ក្រុមអ្នកទេសចរណ៍អន្តរជាតិ បានចុះដើរកម្សាន្ត តែពេលត្រូវឡើងរថយន្តក្រុងវិញ លោក Lewis បានច្រឡំរថយន្តក្រុង ជិះមកដល់ភ្នំពេញ។ ដោយដឹងខ្លួនថា ច្រឡំរថយន្ត ពេលមកដល់ភ្នំពេញ លោក Lewis ក៏បានជួលរថយន្តឈ្នួល ដើម្បីជិះត្រឡប់មក ខេត្តព្រះសីហនុវិញ តែយឺតពេលទៅហើយ ព្រោះថា នាវាទេសចរណ៍ Vollendam បានចេញដំណើរតំាងពីម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែកុម្ភៈនេះ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

សវតារឿង៖ អ្នកទេសចរណ៍ ជនជាតិអាមេរិកកាំងម្នាក់ ក្នុងចំណោម អ្នកទេសចរណ៍ប្រមាណ ២០០០ នាក់ ដែលបានមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍អន្តរជាតិ Vollendam  បាននឹងកំពុងបាត់ខ្លួន ក្នុងក្រុងព្រះសីហនុ ។

 តាមសេចកក្តីរាយការណ៍បានអោយដឹងថា គិតត្រឹម៉ោង៩ និង៣០នាទី  យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបាននឹងកំពុងជួយអន្តរាគមន៍ ដើម្បីស្វែងបុរសជន ជាតិអាម៉េរិកកាំង ដែលបាត់ខ្លួន ខណៈចូលមកទេសចរណ៍ក្នុង ខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា បុរសជនជាតិអាមេរិកដែលបានបាត់ខ្លួននោះ ឈ្មោះ LEWIS JAMES EDWARD អាយុ៧៨ឆ្នាំ (13 No 1938) កាន់លិខិតឆ្លងដែនលេខ ៤៦៥៥៣៨១៦១ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ នាវាអន្តរជាតិ Volendam បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២០០ នាក់មកទស្សនាកម្សាន្ត ទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ របស់កម្ពុជា ។ នាវាទេសចរណ៍ Volendam នេះមានបណ្តោយ២៣៧,៩ ម៉ែត្រ ទទឹង ៣៤,៤៥ ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ បានផ្ទុកអ្នកទេសចរណ៍ ចំនួន ១៣៤៣១នាក់ ក្នុងនោះស្រិ៧៣២នាក់ ដែលមាន៣៨សញ្ជាតិផ្សេងគ្នា ។ នាវានេះមាននាវឹកសរុបចំនួន៦០៩នាក់ ស្រី៨៧នាក់  មាន៣៣សញ្ជាតិ បានធ្វើដំណើរពីវៀតណាម ចូលចតកំពង់ផែនអន្តរជាតិខេត្តព្រះសីហនុ នៅម៉ោង៦ និង ៣០នាទីព្រឹក ហើយបានចេញដំណើរពី កម្ពុជាឆ្ពោះទៅកាន់ ប្រទេសថៃល្ងាចថ្ងៃដដែល៕

ពលរដ្ឋអាមេរិកាំង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ

ពលរដ្ឋអាមេរិកាំង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ
ពលរដ្ឋអាមេរិកាំង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ
ពលរដ្ឋអាមេរិកាំង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត