ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយក មួកសុវត្ថិភាព វាយក្បាលមន្ត្រីនគរបាល ឲ្យរងរបួស រួចរត់គេចខ្លួន បានមួយថ្ងៃ

កណ្តាល ៖ ជនដៃដល់២នាក់ ដែលបានធ្វើសកម្មភាព វាយមន្ត្រីនគរបាលម្នាក់ បែកក្បាលហូរឈាម ពេញខ្លួន រួចនាំគ្នារត់គេចខ្លួនបាត់ បាន១ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងនាំយកទៅសាកសួរនាំ នៅរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មាន ១.ឈ្មោះ ខាន់ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន) និង ទី២ឈ្មោះ ស ពៅ ហៅវែង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ មានស្រុកកំណើតជាមួយគ្នា (គេចខ្លួន) ។ ចំណែកឯ មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាត អង្គាឬទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ជានគរបាលរស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានបន្តថា បើតាមការបំភ្លឺរបស់ម្ចាស់ផ្ទះ លក់ទូរស័ព្ទយឺហោ ហេងសម្បត្តិ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមផ្លូវជិតកន្លែងកើតហេតុ ក៏មានការប៉ះទង្គិចចរាចរបន្តិចបន្តួច ជាមួយជនសង្ស័យ ប៉ុន្តែពេលនោះជនសង្ស័យក៏បានសុំទោសជនរងគ្រោះផងដែរ តែជនរងគ្រោះហាក់មិនបានចាប់អារម្មណ៍ ព្រោះឃើញថាជនសង្ស័យដូចជាស្រវឹង រួចក៏បន្តដំណើរមកអង្គុយនៅហាងលក់ទូរស័ព្ទ ឆាយគីម បន្តិចក្រោយមកជនសង្ស័យបានទូរស័ព្ទ ហៅគ្នាគេដោយកំណត់ថា ហែងមកឲ្យលឿនធ្វើម៉ិច៣នាទីឲ្យមកដល់ បានបន្តិចក្រោយមក ប្រហែលជា៤ទៅ៥នាទីបក្ខពួករបស់គេ ក៏មកដល់ រួចជិះម៉ូតូពីហាងហេងសម្បត្តិ មកឈប់នៅមុខហាងលក់ទូរស័ព្ទឆាយគីម មានចំងាយពីគ្នាប្រហែល៣០ម៉ែត្រ ហើយក្រោយមកជនសង្ស័យទាំងពីរបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ដោយយកមួកសុវត្ថិភាព ទៅវាយក្បាលជនរគ្រោះបណ្តាលឲ្យបែកក្បាលជនរងគ្រោះ ចេញឈាមកខ្លាក់។

 ក្រោយបង្កហេតុជនសង្ស័យបាននាំគ្នា ឡើងជិះម៉ូតូគេចខ្លួចបាត់ ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ដោយមានរូបភាពនៅជាប់និងកាម៉េរ៉ាសុវត្តិភាព នគរបាលបានស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់នាំយកមកសួរនាំនៅអធិការដ្ឋាន ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ។ក្រោយសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីវិធី៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយក មួកសុវត្ថិភាព វាយក្បាលមន្ត្រីនគរបាល ឲ្យរងរបួស រួចរត់គេចខ្លួន បានមួយថ្ងៃ
ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយក មួកសុវត្ថិភាព វាយក្បាលមន្ត្រីនគរបាល ឲ្យរងរបួស រួចរត់គេចខ្លួន បានមួយថ្ងៃ
ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយក មួកសុវត្ថិភាព វាយក្បាលមន្ត្រីនគរបាល ឲ្យរងរបួស រួចរត់គេចខ្លួន បានមួយថ្ងៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត