បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​

Doliprane TVC

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទន្លេបាទីត្រូវបាន​រដ្ឋ​ប្រគល់ឱ្យ​ក្រុមហ៊ុន Bati Tourism Development ដើម្បី​វិនិយោគ និង អភិវឌ្ឍ​ឱ្យ​ប្រែក្លាយ​ទៅជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ។ ប៉ុន្តែ​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធិ​វិនិយោគ​នៅ​រមណីយដ្ឋាន​ទន្លេបាទី នេះមាន​ភាពចម្រូងចម្រាស​ជាមួយ​អាជីវករ​លក់ដូររហូត​ធ្វើឱ្យ​អាជីវករ​លក់ដូរ​នៅ​ទីនោះ​ផ្ទុះ​ការតវ៉ា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​នោះ ។ ដោយ​ពិនិត្យឃើញ​បញ្ហា​នេះ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ទ្បើងៗ​នោះ កាលពី​ចុងខែ​សីហា​កន្លងទៅ​ថ្មីៗ​នេះរាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​នោះ ។​

បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​

​ដើមឡើយ​ទន្លេបាទីជា​បឹង​តូច​មួយ​ដែល​ពុំ​សូវ​មាន​មនុស្ស​ធ្វើដំណើរ​ទៅលេង​កម្សាន្ត និង ចាប់អារម្មណ៍​ច្រើន​ទ្បើ​យ ។ ក្រោយមកដោយសារតែ​មើលឃើញ​តំបន់​នេះ​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Bati Tourism Development ដើម្បី​វិនិយោគ និង អភិវឌ្ឍ​តំបន់​នោះ​ចាប់តាំងពី​ឆ្នាំ ១៩៩៧ រហូតដល់​ថ្ងៃ​ដក​អាជ្ញាប័ណ្ណ​នេះ ។ រមណីយដ្ឋាន ទន្លេបាទី ស្ថិតនៅក្នុង​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។​

បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​

​ទាក់ទង​នឹង​បញ្ហា​ទាំងអស់នេះ អ្នកស្រី ឈិ​ត ផល្លី អាយុ ៥០ ឆ្នាំ ដែលជា​អ្នក​ជួល​តូប​លក់ដូរ​នៅ​រមណីយដ្ឋាន ទន្លេបាទី នេះ​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ​នោះបាន​រៀបរាប់ថា​«​ពីដំបូង​ឡើយ​ខ្ញុំ​លក់​ជា​លក្ខណៈ​ឯកជន​ទេ តែ​ក្រោយមក​នៅពេល​ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធិ​វិនិយោគ នេះ​មក​គ្រប់គ្រង​គេ​បានឱ្យ​យើង​ជួល​គ្រែ និង ទិញ​ម្ហូប​ពី​ក្រុមហ៊ុន ហើយ​គេ​ឱ្យ​បង់​ជា​ខែ ២០ ដុល្លារ​បន្ថែមទៀត ទើប​ធ្វើឱ្យមាន​ការរិះគន់ និង ផ្ទុះ​ការតវ៉ា ។

បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​

ក្រោយពី​មានការ​តវ៉ា​គេ​បាន​បញ្ចុះតម្លៃ​មក​នៅត្រឹម ៦ ម៉ឺន រៀល​ក្នុង​មួយខែ ហើយ​ប្រចាំឆ្នាំ​ត្រូវ​បង់​ចំនួន ៣០ ដុល្លារ និង នៅ​រដូវ​បុណ្យទាន​បី​ថ្ងៃ​គេ​យក​ថ្លៃឈ្នួល​តូប ៣ ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​បន្ថែមទៀត ។ សម្រាប់​ម្ហូប​វិញ​ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាតឱ្យ​យក​ពី​ក្រៅ ឬ ធ្វើ​ពី​ក្រៅ​មក​ទេ បើ​គេ​ដឹង​នឹង​ដក​តូប ឬ ឈប់​ឱ្យ​លក់ ។ ការរកស៊ី​របស់​ពួក​ខ្ញុំ​សព្វថ្ងៃនេះ គឺ​មិន​ចំណេញ​នោះទេ ម្នាក់ៗ​ហូរ​ទឹកភ្នែក​ស្ទើរ​រាល់ថ្ងៃ​ព្រោះ​ជំពាក់​ប្រាក់​ធនាគារ​មក​បង់ថ្លៃ​តូប បើ​មិន​រកប្រាក់​បង់​ឱ្យគេ​ទេ គេ​នឹង​ដក​តូប​ចេញ​ឈប់​ឱ្យ​លក់ ។ រាល់ថ្ងៃ​មិនបាន​កម្រៃ​អ្វី​ធំដុំ​ទេ លក់​ម្ហូប​យក​ពី​ក្រុមហ៊ុន​បាន​ចំណេញ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​ពួក​ខ្ញុំ​មិន​ចង់ឱ្យ​ក្រុមហ៊ុន​នេះ​វិនិយោគ​ទៀតទេ ព្រោះ​មិនបាន​ធ្វើឱ្យ​រមណីយដ្ឋាន​នេះ​អភិវឌ្ឍ​អ្វី​បន្តិច​ទ្បើ​យ ថែមទាំងធ្វើឱ្យ​អ្នកលក់ដូរ​ក្តៅក្រហាយ និង រក​ទទួលទាន​ចិញ្ចឹម​តែ​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ កន្លងមក​ក្រុមហ៊ុន​មិនបាន​ធ្វើ​អ្វី​នោះទេ មានតែ​គាបសង្កត់​ប្រជាពលរដ្ឋ​រកស៊ី​យក​ថ្លៃឈ្នួល​តូប​ថ្លៃ ព្រមទាំង​យក​ថ្លៃ​សំបុត្រ​រថយន្ត​មួយ ៨.០០០ រៀល ម៉ូតូ​មួយ​យក​ថ្លៃ ៣.០០០ រៀល ហើយ​សម្រាប់​ភ្ញៀវ​បរទេស​ម្នាក់​គេ​យក ៣ ដុល្លារ និង យក​ថ្លៃ​រថយន្ត​ដោយឡែក ។ ការលក់ ដូរ​សព្វថ្ងៃ​អ្នក​ជួល​តូប​មាន​ត្រឹមតែ​ចានឆ្នាំង​ទេ ចំណែក​ម្ហូប និង បាយ ត្រូវ​ទិញ​ពី​ក្រុមហ៊ុន​ទាំងអស់ អ្នកលក់​មិនមាន​សិទ្ធិ​ធ្វើ​ម្ហូប​សម្រាប់​លក់ដូរ​ឡើយ ។

បញ្ចប់​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី​

នៅពេល​ឮថា​រដ្ឋ​ប្រកាស​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វិនិយោគ​នេះ​ប្រជាពលរដ្ឋ ក៏ ដូចជា​អាជីវករ​លក់ដូរ​នៅ​ទី នេះ​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយ​សង្ឃឹមថា នឹង​អាច​រកបាន​ប្រាក់ចំណេញ​ច្រើនជាង​មុន ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​ប្រសើរ​ជាង​មុន ។​ ​រយៈពេល​ជាង ១០ ឆ្នាំ មកនេះ​រមណីយដ្ឋានទន្លេបាទី ត្រូវបាន​អាជ្ញាធរខេត្ត និង ប្រជាពលរដ្ឋលក់ដូរ​នៅ​ទីនោះ​រិះគន់ថា ក្រុមហ៊ុន​វិនិយោគទន្លេបាទីខ្វះ​ការ​ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ​តំបន់​នេះ ហើយ​ថែមទាំង​ធ្វើឱ្យ​ពលរដ្ឋ​ក្តៅក្រហាយ ពិបាក​ក្នុងការ​ប្រកប​រប​រទ​ទួល​ទានដែល​ម្នាក់ៗ​និយាយថា​ស្ទើ​តែ​ដាច់បាយ​ទៅហើយ ។

លោក គុយ លុន អាយុ ៤៩ ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ទីនោះ​ដែរ​បាន​លើកឡើងថា ប្រជាពលរដ្ឋនៅក្នុង​មណ្ឌល​ទេសចរណ៍ ទន្លេបាទី នេះ​មាន​ទុក្ខលំបាក​តាំងពី​ក្រុមហ៊ុន​នេះ បានទទួល​សិទ្ធិ​វិនិយោគ នៅ​ឆ្នាំ ១៩៩៧ មកម្ល៉េះ ។ នៅពេល​ខេត្ត​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដូច្នេះអ្នក​ប្រកប​របរ​ទទួលទាន​នៅក្នុង​រមណីយដ្ឋាន ទន្លេបាទី សប្បាយរីករាយ​យ៉ាងខ្លាំង ហើយ​អ្នកលក់ដូរនៅទីនេះ​នឹង​អាច​ចងក្រង​គ្នា​ជា​សហគមន៍​ក្នុងការ​ប្រកប​រប​រល​ក់​ដូរ​នៅទីនេះ ។ បន្ទាប់ពី​រដ្ឋ​បញ្ចប់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ខ្ញុំ​សង្ឃឹមថា ការប្រកប​របរ​លក់​ដូរ​របស់ អាជីវករ​នៅទីនេះ​មាន​ភាពល្អប្រសើរ​ជាង​មុន ។

​​អ្នកស្រី សុខ សារឿន នាយិកា​ក្រុមហ៊ុន Bati Tourism Development មានប្រសាសន៍ថា​«​គិត​មក ដល់​ត្រឹម​ថ្ងៃទី ៣០ ខែសីហា ខ្ញុំ​មិនទាន់​បានទទួល​លិខិតស្នាម​ណាមួយ​ដែល​បញ្ជាក់ថា​រដ្ឋ​បញ្ចប់​កិច្ចសន្យា​មិនឱ្យ​ខ្ញុំ​ធ្វើការ​វិនិយោគ​នៅ​រមណីយដ្ឋានទន្លេបាទីនោះ​នៅទ្បើ​យ​ទេរហូតមកដល់​ពេលនេះ​គឺ​ឮ​តែ​គេ​និយាយ និង ដឹង​តាមរយៈ សារព័ត៌មាន​ប៉ុណ្ណោះ ។ កន្លងមក​ក្រុមហ៊ុន​មានការ​លំបាក​ច្រើនណាស់ មកហើយ តាម​កិច្ចសន្យា​យ៉ាងហោចណាស់​ក៏​ខ្ញុំ​បន្ត​រហូតដល់​ចប់​អាណត្តិ​នៅ​ឆ្នាំ ២០១៧ ដែរ បើ​រដ្ឋ​ឱ្យ​ខ្ញុំ​ដក​មុន​អាណត្តិ​ដូច្នេះ រដ្ឋ​គួរតែ​សង​ថវិកា​ក្នុង​កម្រិត​ណាមួយ​សមរ​ម្យ​មកដល់​ខ្ញុំ​ដែរ ។

កាលពី​ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ​ខ្ញុំ​បាន​ទៅ​ជួប​អភិបាល​ខេត្តតាកែវ ហើយ ខ្ញុំ​ក៏បាន​ជម្រាប​អភិបាល​ខេត្តតាកែវ​ថា បើ​រដ្ឋ​បញ្ចប់​ខ្ញុំ​មុន​អាណត្តិ ដូច្នេះ រដ្ឋ​គួរតែ​ទូទាត់​សំណង​មកឱ្យ​ខ្ញុំ​ក្នុងតម្លៃ​ណាមួយ​សមរម្យ ប៉ុន្តែ​ពេលនោះ លោក​អភិបាលខេត្ត​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ចាំ​លោក​យក សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់លើ​សិន ។ មូល​ហេតុដែល​ក្រុមហ៊ុន​មិនបាន​អភិវឌ្ឍ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ដោយសារតែ​កន្លង មក​នោះ​ក្រុមហ៊ុន​ទទួលរង​ការខាតបង់​យ៉ាងច្រើន​ដោយសារតែ​ខ្យល់ ព្យុះ​បំផ្លាញ​សម្ភារៈ​ខាត​អស់​ជាង ១០ ម៉ឺន ដុល្លារ ក្នុងដំណាក់កាល​កំពុង​អភិវឌ្ឍ ដូច្នេះ​តម្រូវឱ្យ​រៀបចំ​ឡើងវិញ​អស់​ជាច្រើន​» ។​

​រមណីយដ្ឋាន ទន្លេបាទី ជាទី​កន្លែង​លម្ហែកាយ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់ ភ្ញៀវទេសចរ​មកពី​ទីជិត​ឆ្ងាយ នៅ​ទីនោះ​មាន​កន្លែង​ស្ទូចត្រី​លេង​កម្សាន្ត និង ទទួលទាន​អាហារ​លើ​ខ្ទម​ឫស្សី​សង់​ជា​ជួរៗ ។ តាម​តួលេខ​ដែល​បាន ទទួល​ពី​ក្រុមហ៊ុន​វិនិយោគ​បានឱ្យដឹងថា ជា​រៀងរាល់​ឆ្នាំមាន​ភ្ញៀវទេសចរ បរទេស​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន ទន្លេបាទី ចំនួន​ជាង ១.០០០ នាក់ និង ភ្ញៀវ​ជាតិប្រមាណ​ជា ៣.០០០ នាក់ ។ ក្រុមហ៊ុន​មាន​តូប​ចំនួន ៥០ ខ្នង ស្មើនឹង​ចំនួន ១០០ តូប ។

​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​វិនិយោគ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ទន្លេបាទី តាំងពី​ឆ្នាំ ១៩៩៧ លើ​ផ្ទៃដី​ទំហំ ៩ ហិកតារ រយៈពេល ២០ ឆ្នាំ​ហើយ ។ ការវិនិយោគ​ជំហាន​ដំបូង​មាន​ទឹកប្រាក់​ចំនួន ៣៥ ម៉ឺន​ដុល្លារ និង ជំហាន​ទី​ពីរ​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន ៤៥ ម៉ឺន​ដុល្លារ​អាមេរិក ។ កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៤ អាជ្ញាធរខេត្ត តាកែវ​បានប្រកាស​ជា​ផ្លូវការ​ដើម្បី​បញ្ចប់​កិច្ចសន្យាជួល​ដី និង ទីតាំង ទន្លេបាទី ពី​ក្រុមហ៊ុន Bati Tourism Development ដើម្បី​យក​ទីតាំង នោះ​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ​សហគមន៍​ជា​អ្នកលក់ដូរ និង អាជ្ញាធរ​នៅ ទីនោះ​កាន់កាប់​ដោយផ្ទាល់​វិញ ។

នៅក្នុង​សេចក្តីប្រកាស​នោះបាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​កិច្ចសន្យា​ទីតាំង​រមណី​ដ្ឋា​ន ទន្លេបាទី នឹង ត្រូវ​ផ្ទេរ​សិទ្ធិមក​នៅក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​ស្រុក​បាទី និង សហការ​ជាមួយ​មន្ទីរ​អង្គភាព ដែល​ពាក់ព័ន្ធ​ដើម្បី​បន្ត​គ្រប់គ្រង​ដោយផ្ទាល់​រហូត​មានការ​រៀបចំ​ជាថ្មី ៕ ហៃ ស៊ីណា​