រថយន្ត Volkswagen, Audi និង BMW ហៅរថយន្ត ១.៧លានគ្រឿង ត្រឡប់មកវិញ ដោយសារបញ្ហា ពោងសុវត្ថិភាព

បច្ចេកវិទ្យា៖ រថយន្ត Volkswagen, Audi និង BMW បានហៅរថយន្តចំនួន ១.៧លានគ្រឿង ដែលមានបញ្ហា ពោងសុវត្ថិភាព បំពាក់ដោយ ក្រុមហ៊ុនផលិតពោង Takata ធ្វើឲ្យអ្នកដំណើរអាចនឹង ទទួលរងគ្រោះថ្នាក់ជាយថាហេតុ នេះបើយោងតាម AP ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ។

ទាក់ទងនឹងបញ្ហាពោងនេះនៅ សហរដ្ឋអាម៉េរិក បានប្រកាសប្រមូលរយថយន្តចំនួន ៥.១ លានគ្រឿង ដែលជាចំនួនមួយដ៏ច្រើនបំផុត។

រហូតមកដល់ពេលនេះ រថយន្ត VW, Audi, BMW, Daimler, Honda, Ford និង Mazda បានប្រមូលរថយន្ត ២៤លានគ្រឿង ក្នុងសហរដ្ឋអាម៉េរិក ដោយគិតចាប់ពីឆ្នាំ២០០៨ មក។

កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ ក្រុមហ៊ុន VW និង Audi បាននិយាយថា ពួកគេគួរតែប្រកាស ហៅរថយន្ត ៨៥០.០០០ គ្រឿងត្រឡប់មកវិញ នៅលើទឹកដីអាម៉េរិក ហើយម៉ូដែលដែល ហៅត្រឡប់មកវិញ ទាក់ទងពោងសុវត្ថិភាពនេះ គឺរថយន្តដែល ផលិតនៅឆ្នាំ២០០៦ ដល់២០១៤។

ដោយឡែគសម្រាប់ BMW នឹងហៅរថយន្តត្រឡប់មកវិញ ដែលចំនួនដូចទៅនឹង VW និង Audi ប្រកាសហៅ ដែលមានបញ្ហាត្រង់ ពោងសុវត្ថិភាពដូចគ្នា នោះគឺរថយន្តដែល ផលិតនៅឆ្នាំ២០០៨ ដល់២០១៣ ។

បញ្ហាអតិផរណា របស់ក្រុមហ៊ុនផលិត ពោងសុវត្ថិភាព Takata បានធ្វើឲ្យមនុស្សស្លាប់ ១១នាក់ និង១៣៩នាក់រងរបួស នៅជុំវិញពិភពលោក៕

រថយន្ត Volkswagen, Audi និង BMW ហៅរថយន្ត ១.៧លានគ្រឿង ត្រឡប់មកវិញ ដោយសារបញ្ហា ពោងសុវត្ថិភាព