នាឡិកាឆ្លាតវៃ Gear S2 Classic ប្រភេទមាស និងផ្លាទីនចេញលក់ នៅអាម៉េរិកថ្ងៃនេះ

បច្ចេកវិទ្យា៖ កាលពីខែមុននេះ នាឡិការឆ្លាតវៃពីរម៉ូដែល របស់កូរ៉េខាងត្បូង បានបង្ហាញរូបរាង ក្នុងព្រឹត្តិការណ៍ CES ហើយពេលនេះ Gear S2 Classic បានទៅដល់សហរដ្ឋអាម៉េរិកហើយ បើយោងតាម gsmarena ចុះផ្សាយនៅរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្រាប់នាឡិកាឆ្លាតវៃ Gear S2 Classic ប្រភេទមាស និងផ្លាទីន នឹងដាក់លក់លើ ទីផ្សារនៅថ្ងៃនេះតែម្តង ហើយតម្លៃគឺ ៤៩៩.៩៩ ដុល្លារអាម៉េរិក ដោយអ្នកអាចស្វែងរក បាននៅតាមទីផ្សារ អនឡាញរបស់ Samsung ។

សម្រាប់នាឡិកាឆ្លាតវៃនេះ បំពាក់ដោយអេក្រង់ ១.២អ៊ីញ ប្រភេទ Super AMOLED ល្បឿនប្រតិបត្តិការ 1 GHz dual-core អង្គចងចាំ ៥១២មេហ្គាបាយ និងអាចបន្ថែម អង្គចងចាំផ្ទុកទិន្នន័យ ៤ជីហ្គាបាយ ។ ក្រៅពីនេះ វាមានលក្ខណៈ ពិសេសមួយទៀត ដោយប្រើប្រាស់ Wifi ភ្ជាប់មកជាមួយនឹង កម្មវិធីតាមដានសម្ពាធបេះដូង និង អាចសាកល្បងតាមរយៈ Wifi ផងដែរ ៕

នាឡិកាឆ្លាតវៃ Gear S2 Classic ប្រភេទមាស និងផ្លាទីនចេញលក់ នៅអាម៉េរិកថ្ងៃនេះ