ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

ប្រេង​ម៉ាស៊ីន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រថយន្ត​ដោយ​វា​ប្រៀប​ដូច​ជា​សរសៃ​ឈាម​របស់​រថយន្ត​យ៉ាង​អ៊ីចឹង ហើយ​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​នេះ​ផ្ទាល់​​អ្នក​ប្រើ​ប្រាស់​តែង​និយម​ជឿ​តៗ​គ្នា​នូវ​រឿង​មិន​ពិត​មួយ​ចំនួន។

 

​រឿង​មិន​ពិត​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖

 

១. ប្ដូរ​ប្រេង​ចេញ​រៀងរាល់​ ៣០០០​ម៉ាយ​​ ឬ​បី​ខែ​ម្ដង

 

ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

 

ប្រេង​ម៉ាស៊ីន​បច្ចុប្បន្ន​នេះ​​បង្កើត​ឡើង​ដោយ​មាន​សុពលភាព​យូរ​ជាង​អ្វី​ដែល​បាន​លើក​ឡើង។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ចំពោះ​​​រថយន្ត​ផលិត​ឆ្នាំ​២០១០​ អាច​​ប្ដូរ​ប្រេង​ម៉ាស៊ីន​បន្ទាប់​ពី​ជិះ​​​រយៈ​ចម្ងាយ​​៧៨០០​ម៉ាយ​ម្ដង។

 

២. ប្ដូរ​ប្រេង​មុន​ធ្វើ​ដំណើរ​កម្សាន្ត​ម្ដងៗ

ការ​ដែល​​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​មុន​រយៈ​ចម្ងាយ​ដែល​បាន​កំណត់​ណា​មួយ​នោះ​ ​គឺ​ជា​ការ​​​បង្ហិន​ថវិកា​ទៅ​វិញ​ទេ។

 

៣. ប្ដូរ​ប្រេង​ម៉ាស៊ីន​ពេល​ដែល​វា​ប្រែ​ទៅ​ជា​​ពណ៌​ខ្មៅ

 

ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

 

ម្ចាស់​​រថយន្ត​មួយ​ចំនួន​តែង​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​ ​ពេល​សង្កេត​ឃើញ​ថា​ប្រេង​ម៉ាស៊ីន​បាន​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​នេះ​​ជាទង្វើ​​មិន​ផ្ដល់​ផល​ចំណេញ​មួយ​ ដោយ​សារ​​ប្រេង​ម៉ាស៊ីន​ខ្មៅ​​នៅ​តែ​មាន​​សមត្ថភាព​ល្អ​ដដែល​ វា​ប្រែ​ពណ៌​ដោយ​សារ​តែ​មាន​សារធាតុ​ជា​ច្រើន​ៗ​​ចូល​​លាយ​ឡំ​នៅ​ក្នុង​នោះ។

 

៤. រថយន្ត​ម៉ាស៊ូត​ និង​​សាំង​ អាច​ប្រើ​ប្រាស់​ប្រេង​តែ​មួយ​បាន

 

ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

ជា​ធម្មតា​ប្រេង​​របស់​ម៉ាស៊ីន​ម៉ាស៊ូត​មាន​​ភាព​ខាប់​ជាង​បើ​ប្រៀប​ជា​មួយ​នឹង​ប្រេង​​របស់​ម៉ាស៊ីន​សាំង ហើយ​​ ម៉ាស៊ីន​សាំង​​នឹង​មិន​អាច​​ប៊ូម​ប្រេង​​ខាប់​បាន​ល្អ​ដូច​ជា​ប្រេង​រាវ​ឡើយ​បើ​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​នោះ។ ដូច​នេះ​គួរ​ជ្រើស​រើស​ប្រេង​ម៉ាស៊ីន​ឲ្យ​ស្រប​ទៅ​នឹង​ប្រភេទ​ម៉ាស៊ីន​រថយន្ត​អ្នក។

​​​​​​​​​​​​​

៥.បរិមាណ​ប្រេង​កាន់​តែ​ច្រើន​​កាន់​តែ​ល្អ

 

ជំនឿមិន​ពិត​ដែល​គេ​តែង​ជឿ​តៗ​គ្នា​ទាក់​ទង​នឹង​ប្រេង​ម៉ាស៊ីន​ឡាន​

 

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ចាក់​បំពេញ​ប្រេង​ម៉ាស៊ីន​ដោយ​សារ​តែ​វា​លេច​ធ្លាយ​ វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ព្រោះ​កម្រិត​រ៉េស៊ីស្តង់​ពី​ប្រេង​ម៉ាស៊ីន​ដែល​ចាក់​បន្ថែម​នោះ​អាច​បង្ក​ជា​ការ​ឡើង​កម្ដៅ​បាន​។ ប្រេង​ម៉ាស៊ីន​បន្ថែម​មួយ​ចំនួន​តូច​អាច​ខ្ទាត​ចូល​ទៅ​ក្នុង​ស៊ីឡាំង​ម៉ាស៊ីន បណ្ដាល​ឲ្យ​ប្រេង​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ឡើង៕​​
​​​​​​​​​​​
​​​​​

ចុច​អាន៖ ​ប្រភេទ​​ប្រេង​​​​សំខាន់ៗ​ឱ្យ​រថយន្ត​ដើរ​ស្រួល មាន​​​​​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PickupTrucks​​​