ហ៊ាន​តែ​កំណត់​ថ្ងៃ​ខែ​​ដូច​នេះ​ iPhone អ្នក​នឹង​ក្លាយ​ជា​ iStone ភ្លាម​


ហ៊ាន​តែ​កំណត់​ថ្ងៃ​ខែ​​ដូច​នេះ​ iPhone អ្នក​នឹង​ក្លាយ​ជា​ iStone ភ្លាម​

កាល​ពី​ថ្មី​ៗ​នេះ​គេ​បាន​ប្រទះ​ឃើញ​នូវ​ Bug ថ្មី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផលិតផល​ Apple ទាំង​ឡាយ​ដូច​ជា​ iPhone, iPad និង​ iPod ប្រែ​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​​ (iStone) ដែល​ប្រើ​ការ​លែង​កើត​ភ្លាមៗ​តែ​ម្ដង។

 

ហ៊ាន​តែ​កំណត់​ថ្ងៃ​ខែ​​ដូច​នេះ​ iPhone អ្នក​នឹង​ក្លាយ​ជា​ iStone ភ្លាម​

 

Bug នោះ​ដំណើរ​ការ​នៅ​ពេល​ដែល​អ្នក​​ផ្លាស់​ប្ដូរ​ថ្ងៃ​ខែ​នៅ​ក្នុង​ Setting លើ​ឧបករណ៍​ iDevice ទៅ​កាន់​ថ្ងៃ​ទី​ ១​ ខែ​មករា​ ឆ្នាំ​១៩៧០។ ព្រោះ​តែ​មូលហេតុ​មិន​ជាក់​លាក់​មួយ​ចំនួនឧបករណ៍​ iDevice របស់​អ្នក​នឹង​​បើក​លែង​ចេញ​ដូច​មុន​ក្រោយ​ពី​បិទ​រួច​ បន្ទាប់​ពី​អ្នក​កំណត់​ថ្ងៃ​ខែ​ដូច​ដែល​បាន​រៀប​រាប់។

 

 

គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​អាច​រក​ឃើញ​ពី​មូលហេតុ​ដែល​​កើត​មាន​ Bug នេះ​​ ឬ​ក៏​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​បាន​នៅ​ឡើយ​នោះ​ទេ៕

 

ចុច​អាន៖ CEO Apple រង​ការ​រិះ​គន់​ខ្លាំង​បន្ទាប់​ពី​បង្ហោះ​រូបភាព​កំពូល​ព្រាល​ថត​​ដោយ​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​​