បុរស​ជនជាតិ​អាមេរិក​ម្នាក់ បាត់​ពី​នាវា​ទេសចរណ៍ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បើតាម​ការរាយការណ៍ពី​កាប់​ពី​តេន​នាវា​ថា បុរសជនជាតិ​អាមេរិក​ម្នាក់ បាន​បាត់​ខ្លួន​ពី​នាវាដោយ​មិនដឹង​មូលហេតុ ខណៈពេល​នាវា​ទេសចរណ៍​មួយគ្រឿង ឈ្មោះ Volendam បាន​ចូលមក​ចតកំពង់ផែ​ស្វយ័តខេត្ត​ព្រះសីហនុ​។ កាប់​ពី​តេន​នាវា បានស្នើ​សុំអោយ ស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ ជួយ​តាមរក​បុរស​អាមេរិកាំង​នោះមកវិញ​។​

​តាម​ការ​អោយដឹងពីមន្ត្រីនគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុ បានអោយដឹងថា បុរស​ជនជាតិ​អាមេរិក ដែល​បាត់​នោះ ឈ្មោះ  Lewis James Edward ឆ្នាំ​កំណើត​១៩៣៨ កាន់​លិខិតឆ្លងដែន​លេខ​: ៤៦៥៥៨១៦១ ផុតកំណត់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​ក្រោយ​ទទួលបាន​ព័ត៌មានពី​កាប់​ពី​តេន​នាវាហើយ ​កម្លាំងរបស់​ស្នងការដ្ឋាននគរបាល ខេត្ត​ព្រះសីហនុគ្រប់​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​តាមរក​បុរស​ជនជាតិ​អាមេរិក​នោះ ៕V/S

បុរស​ជនជាតិ​អាមេរិក​ម្នាក់ បាត់​ពី​នាវា​ទេសចរណ៍ នៅ​ក្រុងព្រះសីហនុ​

បុរស​ជនជាតិ​អាមេរិក​ម្នាក់ បាត់​ពី​នាវា​ទេសចរណ៍ នៅ​ក្រុងព្រះសីហនុ​