ល្បាយទឹកឃ្មុំ! ​ប្រសិទ្ធភាព​ខ្ពស់​បន្ថយ​ទំហំចង្កេះ ​និងកម្ចាត់​ខ្លាញ់​ភ្លៅកំបេះគូទ

ទឹកឃ្មុំ គឺជាជំនួយការ​ល្អបំផុត​ក្នុងការ​សម្រក​ទម្ងន់ ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​កម្ចាត់​ខ្លាញ់​ត្រង់ភ្លៅ ​និង​កំបេះគូទ។ ​អ្នកគួរ​តែធ្វើ​ការ​ព្យាបាល​ជាមួយ​នឹង​ទឹកឃ្មុំ​ដើម្បីកាត់​បន្ថយ​បរិមាណ​ជាតិខ្លាញ់ ​ត្រង់ផ្នែក​ជាក់លាក់​ណាមួយ​នៃរាង​កាយ។ ​ទឹកឃ្មុំ​ គឺសម្បូរ​វីតាមីន E,​ C, ​ក្រុម B, ​ហើយ​សំខាន់​បំផុត​វីតាមីន​ទាំងនេះ ​ត្រូវបាន​គេរក​ឃើញនៅ​ក្នុង​សារធាតុ​ចិញ្ចឹម​នៃទឹកឃ្មុំុំ​ក្នុងរយៈ​ពេល​ជាយូរ​ណាស់​មក​ហើយ។

ល្បាយទឹកឃ្មុំ! ​ប្រសិទ្ធភាព​ខ្ពស់​បន្ថយ​ទំហំចង្កេះ ​និងកម្ចាត់​ខ្លាញ់​ភ្លៅកំបេះគូទ
អនុវត្តតាមជំហានខាងក្រោមនេះ ជាមួយទឹកឃ្មុំ គឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាព​សម្រាប់​ការសម្រក​ទម្ងន់។

១. យកទឹកឃ្មុំកម្ដៅឲ្យក្ដៅជាមួយចំហាយទឹកពុះ, បន្ទាប់មកបន្ថែមម្សៅយីហ៊ុបពីលើទឹកឃ្មុំ ​ហើយចាប់​ផ្ដើម​អនុវត្ត​ល្បាយនេះ ​ទៅលើ​ផ្នែកដែល​មាន​បញ្ហា​នៃរាងកាយ។ ​បរិមាណ​លាយ ​ដាក់​ទឹកឃ្មុំ​ ២ ស្លាបព្រាបាយ ​និងម្សៅយីហ៊ុប ​១ ស្លាបព្រាបាយ។

២. យកថង់ផ្លាស្ទិចរុំដោយខ្លួនឯងផ្ទាល់ឲ្យជិតតឹងណែនល្អ ហើយបន្ទាប់មក ​យកក្រណាត់ ​ឬសម្លៀក​បំពាក់​ក្រាស់ៗ ​មក​គ្របឬ​ស្លៀក​ពីលើវា។

៣. អង្គុយ ឬដេក ហើយយកភួយក្រាស់មកគ្របដណ្ដប់ពីលើ ក្នុងរយៈពេលឲ្យបាន ​៣០ ទៅ ​៤០ នាទី។ ​ជាការ​ល្អបំផុត​ក្នុងខណៈ​ពេលនេះ ​អ្នកគួរតែ​ទទួលទាន​ទឹកតែក្ដៅ ​ឬតែបៃតង ​កាន់តែ​ប្រសើរ។

៤. បន្ទាប់ពីនោះ, អ្នកត្រូវបកថង់ផ្លាស្ទិចចេញឲ្យបានលឿន ប៉ុន្តែអ្នកប្រហែលជាចំណាយពេលពី ​៥-១០ នាទី​ក្នុងការ​យកវា​ចេញ។ ​អ្នកអាច​នឹងមាន​ការឈឺចាប់​បន្តិច ​ប៉ុន្តែ​ជាតិពុល​នឹង​បាន​កម្ចាត់​ចេញ​តាមរយៈ​រន្ធញើស​នៃស្បែក។

៥. ងូតទឹកជាមួយទឹកក្ដៅឧណ្ឌៗ។ ដុសលាងសម្អាតលើរាងកាយឲ្យបានស្អាត ​ជាពិសេស​តំបន់​លាប​ល្បាយ​ទឹកឃ្មុំ។ ​ជួតវា​ឲ្យស្ងួត ​ហើយ​ប្រើក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​លើ​តំបន់នេះ។​

ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រកទម្ងន់ ជួយឲ្យអ្នកទទួលបានលទ្ធផល​ដូចបំណង​ដែល​អ្នក​ចង់បាន។ ​ការ​ព្យាបាល​ថ្មីនេះ​ ជួយ​អ្នកក្នុងការ​ជួយ​ពង្រួម​ទំហំ​ចង្កេះ, ​ត្រគាក ​និងគូថ, ​នឹងការ​ចម្ចាត់​ខ្លាញ់ភ្លៅ​ និងថ្ពាល់គូទ។ ជាពិសេស! ​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពីរាង​កាយ​បានយ៉ាង​ល្អ។

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ល្បាយទឹកឃ្មុំ! ​ប្រសិទ្ធភាព​ខ្ពស់​បន្ថយ​ទំហំចង្កេះ ​និងកម្ចាត់​ខ្លាញ់​ភ្លៅកំបេះគូទ