១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

ក្នុង​ថ្ងៃ​១៤​កុម្ភៈ យុវវ័យ​ភាគ​ច្រើន​បាន​ទិញ​ផ្កា​កុលាប​ឬ​តុក្កតា​ធំ​ៗ​ជូន​សង្សារ​របស់​ខ្លួន​​ខ្លះ​មាន​ទាំង​លុត​ជង្គង់​ដល់​ដី​ដើម្បី​បញ្ជាក់​ពី​ទំហំ​ក្ដី​ស្រលាញ់​ទៀត​ផង។ ប៉ុន្តែ​គេ​កម្រ​ឃើញ​យុវជន​មួយ​ចំនួន​ធ្វើ​បែប​នេះ​ចំពោះ​អ្នក​មាន​គុណ​របស់​ខ្លួន​ណាស់ ដោយ​ខ្លះ​អៀន​មិន​ហ៊ាន​ទាំង​លើក​ដៃ​សំពះ​ឪពុក​ម្ដាយ​របស់​ខ្លួន​ទៀត​ក៏​មាន​ដែរ។

 

១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

 

 

ខ្លះ​ចំណាយ​លុយ​ដែល​ជា​ប្រាក់​ឪពុកម្ដាយ​ទៅ​ទិញ​កា​ដូ​ជូន​សង្សារ​របស់​ខ្លួន តែ​អ្នក​មាន​គុណ​ខំ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ពួក​គេ​តាំង​ពី​តូច ពួក​គេ​ភ្លេច​មិន​ដែល​នឹក​នា​ចង់​ទិញ​អ្វី​ដើម្បី​បញ្ជាក់​ក្ដី​ស្រលាញ់​នោះ​ឡើយ។

 

ទិ​វា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ ធ្វើ​ឲ្យ​យុវជន​​យល់​ច្រឡំ​ថា​ជា​បុណ្យ​សង្សារ​ ភ្លើត​ភ្លើន ភ្លេច​ការ​សិក្សា បាត់​បង់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន ប្រាក​ចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៏​ផូ​ផង់​របស់​ខ្មែរ​ទៀត​ផង៕

 

 

១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

 

១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

 

១៤​កុម្ភៈ យុវវ័យ​ធ្វើ​ជូន​សង្សារ តែ​ភ្លេច​អ្នក​មាន​គុណ

 

 

អត្ថបទ៖ លឹម សុ​នា

​​