សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day

សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day

ទោះ​បី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​នេះ​ ជា​ថ្ងៃ​ឈប់​សម្រាក​​​​ តែ​​ចំ​ថ្ងៃ​ទិវា​​នៃ​ក្ដី​ស្រលាញ់ Valentine’s Day នៅ​ប្រទេស​ថៃ សាលា​សង្កាត់​មួយ​ចំនួន​​​​​​នា​ទី​ក្រុង​បាងកក នឹង​បើក​ទ្វារ​ធ្វើ​ការ​​​សម្រាប់ គូ​ស្នេហ៍​ដែល​ចង់​​​ធ្វើ​សំបុត្រ​​​​​​អាពាហ៍ពិពាហ៍។

 

សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day
 

គូ​ស្នេហ៍​ថៃ​មួយ​គូ រៀប​ការ​នា​ថ្ងៃ ទិវា​ក្ដី​ស្រលាញ់ Valentine’s Day ឆ្នាំ​មុន​​ នៅ​ខេត្ត​ Yala ​​​​​​​​​​​
 

តាម​ការ​ចុះ​ផ្សាយ​ ពី Coconuts ចំពោះ​គូ​ស្នេហ៍​​​​ដែល​​ចង់​រៀប​ការ​នៅ​ថ្ងៃ​ Valentine’s Day សាលា​សង្កាត់​ ចំនួន​ ៣៨ នៃ​​សាលា​សង្កាត់​សរុប​ ៥០ នឹង​នៅ​ធ្វើ​ការ​​នា​ថ្ងៃ​អាទិត្យ​ ១៤ កុម្ភៈ នេះ ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់​ ៤ ល្ងាច។ ចំពោះ​សាលា​សង្កាត់​មួយ​ចំនួន​​នៃ​ប្រទេស​ថៃ ដូច​ជា​ សង្កាត់ Bang Rak សង្កាត់ Watthana សង្កាត់ Saphansoong និង Bang Khen នឹង​​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ជូន នៅ​ក្រៅ​ទី​តាំង​របស់​សាលា​សង្កាត់៕

 

ចុចអាន៖ កាដូ​៩​​យ៉ាង ​ដែល​បុរស​​​​​នឹង​ពេញ​ចិត្ត​នៅ​​ថ្ងៃ​ Valentine’s Day

 

ប្រែ​សម្រួល មាន រតនា
ប្រភព៖ coconuts

  • សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:ជីវិតនិងសង្គម