កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​


កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​

ប្រទេស​កូរ៉េ​ខាង​ជើង​ ​បាន​បណ្ដេញ​​​កម្មករ និង​​អ្នក​រកស៊ី​កូរ៉េ​ខាង​ត្បូង​ទាំង​អស់​ចេញ​ពី​សួន​ឧស្សាហកម្ម​ កែស៊ុង​ ​រួច​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​​នានា​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ម្សិលមិញ​ ​ជា​ការ​សងសឹក​​​ដែល​ក្រុង​សេអ៊ូល​ប្រកាស​​ផ្អាក​ការ​រកស៊ី​​នៅ​តំបន់​ឧស្សាហកម្ម​កែស៊ុង​។

 

កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​

​​​​​​​

ចំណាត់​ការ​​របស់​កូរ៉េ​ខាង​ជើង​​​​​ បណ្ដេញ​ពលរដ្ឋ​កូរ៉េខាងត្បូង​ពី​សួន​ឧស្សាហកម្ម​កែស៊ុង ​​នៅ​ព្រំ​ដែន​​កូរ៉េ​ខាង​ជើង ​​ធ្វើ​ឡើង​បន្ទាប់​ពី​​​ក្រុង​សេអ៊ូល​​ ​បាន​ប្រកាស​​គម្រោង​បិទទ្វារ​​​​រោង​ចក្រ​នានា​​នៅ​តំបន់​ឧស្សាហកម្ម ​កាល​ពី​ថ្ងៃ​ពុធ ​ដើម្បី​ឆ្លើយ​តប​នឹង​​ការ​​សាកល្បង​បាញ់​​​​មីស៊ីល​ឆ្លង​ទ្វីប​កាលពី​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

 

​រដ្ឋាភិបាល​​កូរ៉េខាងត្បូង ​​​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទាំង​អស់​បាន​វិល​ត្រឡប់​មកដល់​​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព​។ ​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​ ​​ដែល​បើក​ដំណើរ​ការ​រកស៊ី​​នៅ​តំបន់​ឧស្សាហកម្ម​​កែ​ស៊ុង​ មាន​ចំនួន ១២៤​ក្រុមហ៊ុន ​និង​បាន​​ជួល​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ឲ្យ​ធ្វើ​​មាន​ចំនួន​ជាង​ ៥ម៉ឺន​នាក់​ផង​ដែរ។

 

​ក្រោយ​​ពី​ត្រលប់​​មក​ដល់​​ស្រុក​កំណើត​វិញ ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ សម្រេច​​កាត់​ផ្ដាច់​​​ភ្លើង​អគ្គិសនី​ និង​អាច​​ផ្អាក​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ទៅ​តំបន់​ខាង​លើ​។ ​កូរ៉េ​ខាង​ជើង​និយាយ​​ថា ​​តំបន់​ឧស្សាហកម្ម​កែស៊ុង ​​​នឹង​ត្រូវ​​ប្រើ​ជា​តំបន់​យោធា​វិញ។

 

ចំណែក​ ​ទ្រព្យ​សម្បត្តិ​​​ដែល​​កូរ៉េ​ខាង​ជើង​រឹប​អូស​ពី​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​ គ្រឿង​ម៉ាស៊ីន ​ផលិតផល ​និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត។ នេះ​បើ​យោង​ទៅ​តាម​​​គណៈកម្មការ​បង្រួប​បង្រួម​​​កូរ៉េ​ទាំង​ពីរ​ដោយ​សន្តិវិធី៕

 

កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​

 

កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​

 

កូរ៉េ​ខាង​ជើង​ បណ្ដេញ​ពលរដ្ឋ​​កូរ៉េ​ខាងត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង រួច​រឹប​អូស​យក​ទ្រព្យសម្បត្តិ​

 

 

ចុចអាន៖ ​​គីម ជុងអ៊ុន​ ឡើង​ដល់​លើ​កំពូល​​ភ្នំ​ខ្ពស់​បំផុត​​របស់​​កូរ៉េ​ខាង​ជើង

ចុចអាន៖ កូរ៉េ​ខាង​ត្បូង​ធ្វើ​ពិធី​រៀប​ការ​​​​១០០​គូ​ឲ្យ​​​ជន​ចំណាក​ស្រុក​កូរ៉េ​ខាង​ជើង​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព​៖ Yonhap News