ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី៤៧០​ដែល​បត់​ឆ្វេង​អត់​ស៊ី​ញ៉ូ​បណ្តាល​ឲ្យ​ដួល​បាក់​កដៃ​ខាងស្តាំ ចំណែក​រថយន្ត​បើក​ចេញ​ទៅបាត់​ដោយ​សុវត្ថិភាព ​​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែកុម្ភៈ តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុច​ទល់​មុ​ខវិ​ទ្យា​ល័យ​ជា​ស៊ី​ម​សាមគ្គី ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ម៉ូតូ​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ក ពណ៌​ស ​បើកបរ​ដោយ​យុវជន​ម្នាក់ ចំណែក​រថយន្ត​​បង្ក​ម៉ាកឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ខាងលើ​ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដែល​កំពុង​​បត់​ឆ្វេង​អត់​ស៊ី​ញ៉ូ​បណ្តាល​ឲ្យ​ដួល​បាក់​កដៃ​ខាងស្តាំ និង​ខូច​ម៉ូតូ​ផ្នែក​ខាង​មុខ ចំណែក​រថយន្ត​បើក​ទៅ​មុខ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​មក​ដល់​ដឹក​តាម​ម៉ូតូ​យក​ទៅព្យាបាល​នៅ​គ្លីនិក​ឯកជន​ ៕