ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មានជ័យ ៖​ ក្មេង​អនា​ថា​ម្នាក់ ​ត្រូវគេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​​ក្នុង​គ​ន្លា​​ត​​របង​កាស៊ីណូ​ឡាក់​គី ស្ថិត​​ភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​​ក្រុង​ប៉ោយ​ប៉ែ​ត​ ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោងជាង​០៥​ល្ងាច​ថ្ងៃ​ទី១១ ​​កុម្ភៈ ២០១៦ ​ដោយ​សង្ស័យ​មានជំងឺ​កង្វះ​​អាហារ ។

ក្មេង​​​រង​គ្រោះ ​មិន​ត្រូវ​​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ​តែ​អ្នកស្រុក​ឃើញ​ដើរ​​ដេក​តាម​សំ​យ៉ាប​​កាស៊ីណូ​ និង​មានជំងឺ​​​រ៉ាំរ៉ៃ​ជា​យូរ​មក​​ហើយ​​។ នៅ​កន្លែង​​កើតហេតុ​ គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ និងធ្វើកោលស្យ​វិច័យ ​។ លោក​អ៊ឹម​ សុ​ភារៈ​ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ប្រាប់​តាម​ទូរស័ព្ទ​ថា ​ក្មេង​រង​គ្រោះ​ដេក​ស្លាប់​ដោយ​ខ្លួនឯង​ មិន​ស្លាកស្នាម​​អ្វី​នោះ​ទេ​។

បច្ចុប្បន្ន សព​ត្រូវ​​​គេ​យក​ទៅ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ​ក្នុងភូមិ​ក្ហា​ល​ស្ពាន២​ សង្កាត់​កើតហេតុ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ​។