ម៉ូតូលក់ការ៉េមកី បុកគោយន្តពីក្រោយ របួសធ្ងន់ ស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសអ្នកលក់ការ៉េមកី ម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូរបស់ខ្លួនទៅបុកគោយន្តពីក្រោយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧១-១៧២ ក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅម៉ោងប្រមាណ ១៩៖៤៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បើតាមសាក្សីបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងរវាងម៉ូតូកង់បី អូសធុងការ៉េមកី បុកប៉ះគោលយន្ត អូសរឺម៉ាក Kubota ពណ៌លឿង ហើយអ្នកបើកបរម៉ូតូ ឈ្មោះ ជឹម ក្រឹម ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រិច ឃុំត្រពាំងសាម ស្រុកបាទី ខេត្តតាកែវ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ឯអ្នកបើកបរគោយន្ត ឆ្មោះ ជេន សារិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាលី ខេត្តសៀបរាម៕