ឃាត់ខ្លួនមនុស្សម្នាក់ ដកហូត ថ្នាំញៀន ១០កញ្ចប់ធំ-តូច

ត្បូងឃ្មុំ៖ កម្លាំងនគរបាលក្រុងសួង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតថ្នាំញៀនញៀនបាន ចំនួន៩កញ្ចប់តូច និង១កញ្ចប់ធំ ស្ថិតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ គល់ គីម ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានធ្វើការឆែកឆេ រកឃើញម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ៩កញ្ចប់តូច និង ១កញ្ចាប់ធំ៕

ឃាត់ខ្លួនមនុស្សម្នាក់ ដកហូត ថ្នាំញៀន ១០កញ្ចប់ធំ-តូច