បុរសម្នាក់ចងករ សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ

កោះកុង: បុរសម្នាក់ចងករធ្វើអត្ថឃាតខ្លួនឯង ដោយមិនដឹងមូលហេតុ នៅក្នុងព្រៃជ្រៅរយៈពេល៤ថ្ងៃហើយ។ ប្រភពពីសមត្ថកិច្ចចុះទៅ ធ្វើកលវិច្ច័យទៅលើ សាកសពបានឲ្យដឹងនៅវេលាម៉ោង៧យប់ថ្ងៃទី ១១ខែកុម្ភៈនេះថា ករណីបានកើតឡើងកាលពីថ្ងៃទី៨ ខែគុម្ភៈឆ្នាំ២០១៦ ស្ថិតនៅលើភ្នំ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ បុរសដែលចងករធ្វើអត្ថឃាត់ខ្លួននោះមានឈ្មោះ ព្រុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរចាំចំការឲ្យគេ។ ប្រភពដដែលបានបន្តថាបុរសខាងលើ បានបាត់ខ្លួនរយៈពេល៤ថ្ងៃហើយដោយគិតពីថ្ងៃ ទី៨ ខែគុម្ភៈ ដល់ថ្ងៃទី១១ ថ្ងៃខែដដែល ទើបគេប្រទះឃើញឡើងស្អុយបាត់ទៅហើយ ហើយការធ្វើកលវិច្ច័យ របស់ក្រុមលោកគ្រូពេទ្យ បានបញ្ជាក់ថាបុរសម្នាក់នេះ ពិតជាចងករធ្វើអត្ថឃាត ខ្លួនឯងពិតប្រាដកមែន តែមូលហេតុអ្វីនោះ​ ពុំមានប្រភពណាបញ្ជាក់ប្រាប់ សមត្ថកិច្ចពីមូលហេតុឡើយព្រោះ ជនរងគ្រោះពុំមានសាច់ញាត្តិនោះទេ។

បុរសម្នាក់ចងករ សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ

បុរសម្នាក់ចងករ សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ

បុរសម្នាក់ចងករ សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ

បុរសម្នាក់ចងករ សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ