ទស្សនាវីដេអូ នាយឧត្តមសេនីយ៍ ទៀ បាញ់ ពិនិត្យព្រំដែនប៉ោយប៉ែត ក្នុងឆ្នាំ១៩៨៩ ដើម្បីរៀបចំដំណើរ ទស្សនកិច្ចដំបូងបង្អស់ ទៅកាន់ប្រទេសថៃ តាមផ្លូវគោក របស់តេជោ សែន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក បានបង្ហាញខ្សែវីដេអូ អំពីសកម្មភាពរបស់លោក ខណៈចុះទៅសួរសុខទុកបងប្អូន កងទ័ប ព្រមទំាងពិនិត្យសភាពការណ៍ ទូទៅនៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅក្នុងឆ្នាំ១៩៨៩។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា "ជាខ្សែ video នាខែ កញ្ញា ឆ្នាំ ១៩៨៩ ខ្ញុំបានចុះសួរ សុខទុក្ខបងប្អូនកងទ័ព ដែលបានឈរជើងនៅ ទីនោះ ព្រមទាំងពិនិត្យ សភាពការណ៍ទូទៅ នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងធ្វើការទាក់ទង ជាមួយទាហានថៃ ស្រុកអារញ្ញប្រថេត ប្រទេសថៃ"។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាក់បន្ថែមថា ការចុះពិនិត្យនេះពោលគឺ ដើម្បីរៀបចំដំណើរទស្សនកិច្ច ទៅទីក្រុងបាងកក តាមផ្លូវគោកលើក ដំបូងបង្អស់របស់ សមមិត្ត ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ហ៊ុន សែន (តូនាទីសម័យនោះ) ដើម្បីពិគ្រោះពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ឆាតឆៃ ឈុនហាវ៉ាន់ និងអគ្គបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ៍ ឆាវលិត យ៉ុងចៃយុទ្ធ ព្រមទាំងឧបការីនាយក រដ្ឋមន្រ្តីជាច្រើនរូបទៀត ពីបទឈប់បាញ់គ្នា និងបញ្ហាផ្សេងៗ៕

ជាខ្សែ video នាខែ កញ្ញា ឆ្នាំ ១៩៨៩ ខ្ញុំបានចុុះសួរ សុខទុក្ខបងប្អូនកងទ័ពដែលបានឈរជើងនៅ ទីនោះព្រមទាំងពិនិត្យសភាពការណ៍ទូទៅនៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងធ្វើការទាក់ទងជាមួួយទាហានថៃ ស្រុកអារញ្ញប្រថេត ប្រទេសថៃ ដេីម្បីរៀបចំដំណេីរទស្សនកិច្ចទៅទីក្រុងបាងកកតាមផ្លូវគោកលើកដំបូងបង្អស់របស់ សមមិត្ត ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ហ៊ុន សែន (តូនាទីសម័យនោះ) ដើម្បីពិគ្រោះពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ឆាតឆៃ ឈុនហាវ៉ាន់ និងអគ្គបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ៍ ឆាវលិត យ៉ុងចៃយុទ្ធ ព្រមទាំងឧបការីនាយករដ្ឋមន្រ្តីជាច្រើនរូបទៀត ពីបទឈប់បាញ់គ្នា និងបញ្ហាផ្សេងៗ ។

Posted by នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ on Thursday, February 11, 2016

ទស្សនាវីដេអូ នាយឧត្តមសេនីយ៍ ទៀ បាញ់ ពិនិត្យព្រំដែនប៉ោយប៉ែត ក្នុងឆ្នាំ១៩៨៩ ដើម្បីរៀបចំដំណើរ ទស្សនកិច្ចដំបូងបង្អស់ ទៅកាន់ប្រទេសថៃ តាមផ្លូវគោក របស់តេជោ សែន