ខ្សែបម្រើក្លឹប Sunderland, Adam Johnson អាច​នឹង​​ជាប់​គុក ក្រោយ​​ទទួល​ស្គាល់​ថា បាន​ថើប និង​ស្ទាប​ក្មេង​ស្រីអាយុ​១៥​ឆ្នាំ

ខ្សែ​បម្រើ​អន្តរ​ជតិ​អង់​គ្លេស Adam Johnson កំពុង​តែ​ប្រឈមមុខនឹងការ​ជាប់​គុក ក្រោយពី​​រូប​គេ​បាន​​សារ​ភាព​ថា បាន​ថើប និង​​​ស្ទាប​ក្មេង​ស្រីអាយុ​១៥​ឆ្នាំកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​។

adam-johnsonកីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ទទួល​ស្គាល់​ថា បានធ្វើ​ករណី​មួយ​នៃ​​សកម្ម​ភាព​បៀត​បៀន​ផ្លូវ​ភេទ​​ទៅ​​​លើក្មេង​ម្នាក់ និង​​ករណី​មួយ​ពី​បទ​​ប្រទូស​កេរិ៍្ត​។ Johnson ប្រឈមមុខនឹងការ​ចោទ​ប្រកាន់​ពីរ​ករណី​ទៀត​ពី​ប្រព្រឹត្ត​​សកម្ម​ភាពផ្លូវ​ភេទ​ជា​មួយនឹង​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​។ សវនា​ការ​របស់​ខ្សែ​បម្រើស្លាប​របស់​ក្លិប Sunderland រូបនេះ នឹង​ត្រូវ​​បើក​​នៅ​ឯ​តុលា​ការ Bradford Crown​។ រាល់​ករណី​ទាំង​អស់​នេះ​គឺ​ជាប់​ទាក់​ទង​នឹង​​យុវ​តីម្នាក់​ដែល​មិន​ត្រូវ​បានផ្តល់​ឈ្មោះ​ឲ្យ​ឡើយ​ដោយ​ហេតុ​ផល​​ច្បាប់​។

Johnson ដែល​ពាក់​អាវ​ធំ​ពណ៌​ខ្មៅ និង​ខ្សែ​ក្រវាត់​ពណ៌​ប្រផេះ​ក្រម៉ៅ បាន​និយាយកាលពីថ្ងៃ​ម្សិលមិញ​ដើម្បី​ប្រកាស​ឈ្មោះ​របស់​គេ និង​សារ​​ភាពពី​កំហុស​ពីរ​​។ រូប​គេ​​នឹង​ត្រូវកាត់​ទោស​ពី​បទ​​ឧក្រិដ្ឋ​ ដែល​អាច​នឹង​នាំ​ឲ្យ​ត្រូវ​ជាប់​គុករហូតដល់​ទៅ​២​ឆ្នាំ​កន្លះ ក្រោយ​ពីការ​ចេញ​សេចក្តី​សម្រេច​នៃ​​​សវ​នា​ការ​​របស់​គេ​​ទៅលើ​ករណី​ដែល​នៅ​សល់​ពីរ​ទៀត​។ នាង Stacey Flounders ដែល​ជា​មិត្ត​ស្រី​របស់​ Johnson ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​តុលា​ការ​ផង​ដែរ ដោយ​អង្គុយ​ជាមួយ​នឹង​ឪពុក​របស់ Johnson​។ នៅមុន​ពេល Johnson បានច្រានចោល​​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​រូប​គេ ប៉ុន្តែ កាលពី​ថ្ងៃម្សិលមិញ រូប​គេ​បាន​ផ្លាស់​ប្តូរ​​គំនិត​របស់​​គេ​ដើម្បី​សារ​ភាព​កំហុស​ទៅលើករណី​ពីរ​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Dailymail