ញាក់សាច់! ស្រ្តីម្នាក់ កាន់ប្រដាប់ភេទ បងថ្លៃប្រុស ចូលប៉ុស្តិ៍ប៉ូលិស ធ្វើជាភ័ស្តុតាង ថាគាត់ បានរំលោភនាង

ឥណ្ឌា៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់ បានកាត់ប្រដាប់ភេទ បងថ្លៃប្រុសនាងចោល រួចកាន់ចូលទៅក្នុង ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើជាភ័ស្តុតាង ថាបងថ្លៃនាង ពិតជាបានរំលោភរូបនាងពិតមែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យ៣២ឆ្នាំម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់ប៉ូលិសយ៉ាងខ្លាំង នៅពេលនាងនាំកូនៗ របស់នាង៣នាក់ ខណៈដែលដៃម្ខាងមានកាន់ បំណែកនៃប្រដាប់ភេទមនុស្សប្រុស ដែលជារបស់បងថ្លៃប្រុសនាង មកកាន់ប៉ុស្តិ៍ប៉ូលិស ដែលស្ថិតនៅក្នុងទីក្រុង Sidhi នៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ នាងប្រាប់មន្រ្តីប៉ូលិសថា នេះគឺជាវិធីតែមួយគត់ ដើម្បីបញ្ឈប់បងថ្លៃប្រុសនាង មិនឲ្យធ្វើបាបនាង តទៅទៀត។

ញាក់សាច់! ស្រ្តីម្នាក់ កាន់ប្រដាប់ភេទ បងថ្លៃប្រុស ចូលប៉ុស្តិ៍ប៉ូលិស ធ្វើជាភ័ស្តុតាង ថាគាត់ បានរំលោភនាង
(រូបតំណាង)

ប្រភពដដែលបានឲ្យដឹងទៀតថា ស្រ្តីខាងលើបានរស់នៅជាមួយបងថ្លៃប្រុស ខណៈប្តីរបស់នាងទៅធ្វើការ នៅក្នុងទីក្រុង Nashik រដ្ឋ Maharashtra ដែលមានចម្ងាយប្រមាណជា ១,១២៥គីឡូម៉ែត្រពីផ្ទះដែលនាងរស់នៅ។ ជាមួយគ្នានេះដែរ បងថ្លៃប្រុសចិត្តតិរិច្ឆានរូបនោះ បានបៀតបៀននាងជាច្រើនលើកច្រើនសារ ខណៈពេលដែលប្តីនាង មិននៅផ្ទះ។

បើតាមសម្តីស្រ្តីរូបនេះ បានប្រាប់មន្រ្តីប៉ូលិសថា នៅពេលកើតហេតុ នាងបានធ្វើពុតជាយល់ព្រម នៅពេលដែល បងថ្លៃប្រុសនាង បៀតបៀននាង ទើបនាងឆ្លៀតឱកាស ប្រើកណ្តៀវកាត់ប្រដាប់ភេទរបស់គេតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែលប៉ូលិស ទៅដល់កន្លែងកើតហេតុ បុរសជាបងថ្លៃនោះ បានធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅលើដើមឈើក្បែរផ្ទះ បាត់ទៅហើយ។

យ៉ាងណាមិញ អ្នកនាំពាក្យមន្រ្តីប៉ូលិស ក្រុង Sidhi លោក Abid Khan បានប្រាប់ឲ្យដឹងថា ស្រ្តីរូបនោះ ក៏ត្រូវបាន ចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ញាក់សាច់! ស្រ្តីម្នាក់ កាន់ប្រដាប់ភេទ បងថ្លៃប្រុស ចូលប៉ុស្តិ៍ប៉ូលិស ធ្វើជាភ័ស្តុតាង ថាគាត់ បានរំលោភនាង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:ក្នុងស្រុក