កូដកម្មនៅពន្ធនាគារ មិចស៊ីកូ បណ្តាលឲ្យមនុស្ស៥២នាក់ ស្លាប់ និង១២នាក់ រងរបួស

មិចស៊ីកូ៖ រដ្ឋាភិបាលមិចស៊ីកូ បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា កូដកម្មនៅពន្ធនាគារ នៅក្នុងទីក្រុងមិចស៊ីកូ បណ្តាលឲ្យមនុស្ស៥២នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។ នេះតាមការផ្សាយរបស់អង់គ្លេស The Guardian នាព្រឹកថ្ងៃសុក្រនេះ។ 

អភិបាលរដ្ឋ Nuevo León លោក  Jaime Rodríguezបានបញ្ជាក់អំពីចំនួនអ្នកស្លាប់និងប្រាប់អ្នកកាសែតថា កូដកម្មនៅពន្ធនាគារTopo Chico បានចាប់ផ្តើមក្នុងរយៈពេលដ៏ខ្លីនៅមុនពេលរំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។

លោកបន្តថា “នៅមុនពេលប៉ះទង្គិចគ្នា អ្នកទោសជាច្រើននាក់ បានដុតភ្លើងនៅឃ្លាំងស្តុកស្បៀង និងកន្លែងដេក”។

តែយ៉ាងណាក៏ដោយ អត់មានការបញ្ជាក់ ច្បាស់ភ្លាមៗថា តើជនរងគ្រោះស្លាប់ដោយរបៀបណានោះទេ។

លោកអភិបាលរដ្ឋ បញ្ជាក់ថា អត់មានការបាញ់ប្រហារដោយអាវុធនោះទេ។

សេចក្តីរាយការណ៍ឲ្យដឹងថា អ្នកទោសទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន៕

កូដកម្មនៅពន្ធនាគារ មិចស៊ីកូ បណ្តាលឲ្យមនុស្ស៥២នាក់ ស្លាប់ និង១២នាក់ រងរបួស

កូដកម្មនៅពន្ធនាគារ មិចស៊ីកូ បណ្តាលឲ្យមនុស្ស៥២នាក់ ស្លាប់ និង១២នាក់ រងរបួស