លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

២៥៨,៩លាន​អឺរ៉ូ (២៩២,៧៩ដុល្លារ) គឺ​ជា​ចំនួន​ទឹក​ប្រាក់​​ដែល​ក្លឹប​ក្នុង​លីគ​កំពូល​ចិន Chinese Super League ​បាន​ចំណាយ​សរុប​ នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដើម​ឆ្នាំ​២០១៦។

ចំនួន​នេះ គឺ​ច្រើន​លើស​លីគ​កំពូល​ផ្សេងៗ​ទៀត​ក្នុង​លោក លើស​ទាំង​លីគ​កំពូលៗ​​នៅ​អឺរ៉ុប​ថែម​ទៀត​ផង សូម្បី Premire League របស់​អង់គ្លេស​ដែល​ល្បី​ខាង​ចំណាយ​ច្រើន ក៏​នៅ​ចាញ់​ដែរ ពោល​គឺចំណាយ​​ត្រឹម ២៤៣,៧លាន​អឺរ៉ូ (២៧៥,៦លាន​ដុល្លារ) ប៉ុណ្ណោះ។

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

ក្រៅ​ពី​ចំណាយ​សរុប​ដ៏​ច្រើន​លើស​លប់​នេះ Chinese Super League ក៏​បាន​បំបែក​កំណត់ត្រា​តម្លៃ​កីឡាករ​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ​ដល់​ទៅ​៣នាក់​ត្រឹម​រយៈ​ពេល​១០ថ្ងៃ​ប៉ុណ្ណោះ។ Ramires គឺ​ជា​កីឡាករ​ដំបូង​គេ​ដែល​បំបែក​កំណត់ត្រា​នេះ ​ពេល​ផ្ទេរ​ពី Chelsea ទៅ Jiangsu Suning តម្លៃ​២៨លាន​អឺរ៉ូ (៣១,៦៧លាន​ដុល្លារ)។

ត្រឹម​១សប្ដាហ៍​ក្រោយ​មក​ កំណត់ត្រា​នេះ​ត្រូវ​បាន​បំបែក នៅ​ពេលក្លឹប​ Guangzhou Evergrande ចំណាយ​៤២លាន​អឺរ៉ូ ទិញ​យក​ Jackson Martinez ពី Atletico Madrid។ ចំណែក​ឯ​ការ​ដោះដូរ​ធំ​បំផុត បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ នៅ​ពេល​ក្លឹប Jiangsu Suning ទិញ​យក Alex Teixeira ពី Shakhtar Donetsk ក្នុង​តម្លៃ​៥០លាន​អឺរ៉ូ (៥៦,៥៥លាន​ដុល្លារ)៕

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

Ramires ផ្ទេរ​ពី Chelsea ទៅ Jiangsu Sunning

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

Jackson Martinez ផ្ទេរ​ពី Atletico Madrid ទៅ Guangzhou Evergrande 

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

លីគ​កំពូល​ចិន ចំណាយ​ទិញ​កីឡាករ​ អស់​ច្រើន​ជាង​លីគ​កំពូលៗ​នៅ​អឺរ៉ុប

Alex Teixeira ដែល​មាន​ក្លឹប​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​ច្រើន បាន​ផ្ទេរ​ពី Shakhtar Donetsk ទៅ​ចូល​រួម​ជាមួយ​មិត្ត​រួម​ជាតិ Ramires នៅ Jiangsu Suning

ប្រភព៖ FIFA