ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស៩២នាក់ស្លាប់​ និង របួស២៧៦នាក់ ​ក្នុងនោះ១៧០នាក់របួសធ្ងន់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍១៦៨លើក ​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​ក្នុងរយៈពេល១១ថ្ងៃ ​គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ​ខែកុម្ភៈ ​ឆ្នាំ២០១៦ ។

បើតាមទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋានចរាចរណ៍​និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ​បានបង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍​ទំាង១៦៨លើកខាងលើ ​បណ្តាលមកពីល្បឿន៥៩លើក​ ស្រវឹង៣០លើក​ ប្រជែង១៣លើក ​មិនគោរពសិទ្ឋិ១៩លើក ​មិនប្រកាន់ស្តំា២៣លើក ​បត់គ្រោះ​ថ្នាក់១៨លើក​ កត្តាយានយន្ត៤លើក ​និងផ្សេងៗ០១លើក ៕