ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី១១ ​កុម្ភៈ ​២០១៦ បាន​​ដឹកនាំ​មន្ត្រី​ជលផល ចុះ​នាំ​​យក​​អំណោយ​ទៅ​ចែក​ជូន​អតីតមន្ត្រី​រដ្ឋបាល​ជលផល​ចូល​និវត្ត​ន៍​មាន​​ជំងឺ​ ស្ថិត​នៅ​ភូមិ​ធម្ម​យុត្តិ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​លោកនាយ​ខ​ណ្ឌ​រដ្ឋបាល​ជលផលកំពង់ឆ្នាំងបាន​ឱ្យ​ដឹងថា អតីត​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ចូល​និវត្ត​ន៍​ និង​មាន​ជំងឺ​ដេក​​លើ​កន្ទេល​នៅផ្ទះ​មាន​ឈ្មោះ​ឡា​ច គឹ​ម​សេង អាយុ​​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-ឃុំ​ខាងលើ ។ ក្រោយ​ពេល​ចូល​និវត្ត​ន៍ ​លោក​ឡា​ច គឹ​ម​សេង បាន​ធ្លាក់ខ្លួន​មានជំងឺជា​ទំងន់ ស​ម្រា​ន្ត​​តែ​លើ​កន្ទេលដើរ​មិន​រួច ។

ដោយ​​មាន​ក្តី​អាណិត ក្នុងនាម​មិត្ត​ធ្លាប់​រួមការ​ងារ​គ្រប់​ទីកន្លែង មន្ត្រី​រដ្ឋបាល​សង្កាត់ ផ្នែក​​ខ​ណ្ឌ​រដ្ឋបាល​ជលផល ដែល​ជាសមាជិក គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​រដ្ឋបាល​ជលផល បាន​មូលមតិ​គ្នា​ប្រមូល​ថវិកាមក​ជូន​លោកឡា​ច គឹ​ម​សេង ដែល​កំពុង​មានជំងឺ នៅ​ពេល​នេះ គឺ​មាន​ថវិកា​សរុប១​លាន​រៀល, អង្ករ​១​បេ,​ ទឹក​ផ្លែ​ឈើ​១​កេស និង​ទឹក​សុ​ទ្ធ​​១កេស ។