ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​​មណ្ឌល​គិរី ៖ បន្ទាប់​ពី​ទទួល​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៏​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​ ឲ្យ​ចាត់វិធានការ​ចំពោះ​អ្នកលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​លួច​លេង​ក្នុង​ខេត្ត កម្លាំង​នគរបាល​ស្រុក​កោះ​ញែក​ ដឹកនាំ​ដោយ​លោក កាន់ ពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​មួយ​កន្លែង ​ដោយ​ឃាត់​ខ្លួន​​​បាន​៧នាក់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កុ​ម្ភៈ ២០១៦​ នៅ​ចំណុច​​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។

​លោក កាន់ ពេញ អធិការ​នគរបាល​ស្រុក​កោះ​ញែកបាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​​ល្បែង​ទាំង៧នាក់​ខាង​​លើ ​មាន ១-ឈ្មោះ ស៊ី​ម ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​​២-ឈ្មោះ
ជាប ស៊ី​នេន ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ ​​៣-ឈ្មោះ យាយ លត ភេទ​ស្រី អាយុ៣៧​ឆ្នាំ ​​៤-ឈ្មោះ ហ៊ា​ង អេ​ង​ស្រី ភេទ​ស្រី អាយុ៥២​ឆ្នាំ ​​៥-ឈ្មោះ ដា ឃ្លឹ​ប ភេទ​ស្រី អាយុ​​២៣​ឆ្នាំ ​​៦-ឈ្មោះ ង៉ូ​វ យាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​៧-ឈ្មោះ ឈុ​ន ឌឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។

លោក​អធិការ​បាន​បន្ត​​ថា អ្នក​ញៀន​ល្បែង​ទាំងនេះហាក់ដូចជា​ញៀន​ដល់​​កម្រិត​​កំពូល​ទៅ​ហើយ ព្រោះ​កន្លង​មក​ក្រុម​អ្នក​ញៀនល្បែង​​​ទាំង​៧នាក់​ខាង​លើ​នេះ ​ធ្លាប់​បាន​ទទួល​ការ​អប់រំ និងផ្តិត​មេដៃ​ចុះ​កិច្ចសន្យា​ចំនួន​២​ដង​រួច​មក​ហើយ និង​បាន​សន្យា​ថា​​​ឈប់​ប្រ​ព្រឹ​ត្ត​ល្បែងស៊ីសង​ដែល​ជា​ទ​ង្វើគួរ​ឲ្យ​ស្អប់ខ្ពើម ប៉ុន្តែ​មិន​បាន​ឈប់​លេង​ដូច​ពាក្យ​​សន្យា​នោះ​ទេ ។

ក្រោយ​សាកសួរ​ជនសង្ស័យញៀន​​ល្បែង​ស៊ី​សង​​​ទាំងថ្ងៃ​យប់​ទាំង​៧​នាក់​នេះ​ ​ត្រូវ​បាន​នគរបាល​ស្រុកធ្វើ​កំណត់​ហេតុ​​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ ៕​