ស៊ុន ឆានុត ប៉ះ​ឈុត​ថើប​មាត់​ប្រុស​ដូច​គ្នា

ស៊ុន ឆានុត ប៉ះ​ឈុត​ថើប​មាត់​ប្រុស​ដូច​គ្នា

តារា​សម្ដែង​វ័យ​២៦​ឆ្នាំ​លោក​ ស៊ុន​ ឆានុត បាន​ឲ្យ​ដឹង​ថា អារម្មណ៍​លោក​ប្រាប់​មិន​ត្រូវ​ពេល​ប៉ះ​ឈុត​ថើប​មាត់​ប្រុស​ដូច​គ្នា។

 

​ឈុត​នេះ មាន​ក្នុង​បទ​ចម្រៀង​ថ្មី មួយ​បទ​របស់​តារា​ចម្រៀង តាក់ម៉ា ដែល​រៀប​រាប់​អំពី​ស្នេហា​រវាង​ប្រុស និង​ប្រុស “ពី​ដំបូង​ខ្ញុំ​ស្ទាក់ស្ទើរ​ដែរ​បង​​ដោយ​សារ​តែ​បង​អ្នក​ដឹក​នាំ​គាត់​អត់​បាន​បញ្ជាក់​ថា សាច់​រឿង​ហ្នឹង​ជា​សាច់​រឿង​ប្រុស និង​ប្រុស​នោះ​ទេ ទាល់​តែ​ដល់​ពេល​ថត​ទើប​ខ្ញុំ​ដឹង” ឆានុត ថ្លែង។

 

ស៊ុន ឆានុត ប៉ះ​ឈុត​ថើប​មាត់​ប្រុស​ដូច​គ្នា

 

លោក​បន្ថែម​ថា​ “​ឈុត​ថើប​មាត់​ហ្នឹង​ខុស​ច្រើន​ដង​ណាស់​បង​ដោយ​សារ​យើង​ជា​ប្រុស​ដូច​គ្នា​អៀន​ផង​ភ័យ​ផង​ម្យ៉ាង​ទៀត​នេះ​ជា MV ដំបូង​ដែល​ខ្ញុំ​សម្ដែង​ប្រុស​ស្រលាញ់​ប្រុស​បែប​នេះ” តែ​ដោយ​សារ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ជុំ​វិញ​ខ្លួន ក៏​ដូច​ជា​បង​ៗ​អ្នក​ដឹក​នាំ​ថា​មិន​អី​នោះ​ទេ​យើង​ជា​អ្នក​សិល្បៈ​​​យើង​សម្ដែង​ក្នុង​ន័យ​សិល្បៈ​ប៉ុណ្ណោះ។

 

ស៊ុន ឆានុត ប៉ះ​ឈុត​ថើប​មាត់​ប្រុស​ដូច​គ្នា

 

លោក ស៊ុន ឆានុត ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ២០១១​ មក​ម្ល៉េះ ហើយ​ស្នាដៃ​ដំបូង​ក្នុង​សិល្បៈ​របស់​លោក គឺ​សម្ដែង​ក្នុង​បទ “បេះ​ដូង​អើយ” ហើយ​សព្វ​ថ្ងៃ​លោក​ក៏​កំពុង​តែ​រវល់​ជា​មួយ​នឹង​ការ​គ្រប់គ្រង​ហាង​កាត់​សក់​របស់​លោក​ដែល​មាន​ឈ្មោះថា “ឆានុត​ Style” ផង​ដែរ៕
តោះ…!!!​ មក​ទស្សន MV “បែក​មួយ​ជាតិ”​ ទាំង​អស់​គ្នា​ថា​ល្អ​មើល​ប៉ុណ្ណា…!

 

 

អត្ថបទ៖​SAMEDY
រូបភាព៖​ផ្ដល់ឲ្យ​​​​​​​​​​​​​