Fan Bing Bing នាំ​មិត្ត​ប្រុស​មក​បង្ហាញ​មុខ​គ្រួសារ​នៅ​ស្រុក​ជា​លើក​ដំបូង

Fan Bing Bing នាំ​មិត្ត​ប្រុស​មក​បង្ហាញ​មុខ​គ្រួសារ​នៅ​ស្រុក​ជា​លើក​ដំបូង

នេះ​ជា​លើក​ទី​មួយ​ដែល​តារា​សម្ដែង​ប្រុស​ Li Chen មាន​ឱកាស​បង្ហាញ​មុខ​ឲ្យ​សាច់​ញាតិ​ខាង​មិត្ត​ស្រី​ទាំង​អស់​បាន​ស្គាល់។

 

Fan Bing Bing នាំ​មិត្ត​ប្រុស​មក​បង្ហាញ​មុខ​គ្រួសារ​នៅ​ស្រុក​ជា​លើក​ដំបូង

 

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ស្រី​ល្បី​ឈ្មោះ​របស់​ចិន Fan Bing Bing បាន​បង្ហោះ​រូប​ទទួល​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជាមួយ​មិត្ត​ប្រុស​នៅ​ស្រុក​កំណើត​របស់​ខ្លួន។ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​តារា​ប្រុស​នេះ​មក​លេង​ស្រុក​កំណើត​របស់​មិត្ត​ស្រី។

 

“គ្រួសារ​របស់​ខ្ញុំ ជា​ពិសេស​គឺ​លោក​យាយ​គឺ​ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់។ គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ខ្លាំង​ណាស់​​តាំង​ពី​រឿង​ហូបចុក​ និង​ជជែក​គ្នា​លេង និយាយ​រួម​​ទៅ​គាត់​​គាត់​គឺ​ជា​មនុស្ស​ដិតដល់​ម្នាក់”។ តួរឿង “The Empress Of China” និយាយ​មិត្ត​ប្រុស។

 

តារា​ប្រុស​អាយុ ៣៧ ឆ្នាំ​បាន​តាម​មិត្ត​ស្រី​ទៅ​​លេង​ខេត្ត Shandong តាំង​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​ម្ល៉េះ។ Fan Bing Bing បាន​ឲ្យ​ដឹង​ថា​រយៈ​ពេល​ដើម​ឆ្នាំ​គឺ​ជា​ពេល​វេលា​ដ៏​កម្រ​សម្រាប់​សាច់​ ញាតិ​ជួបជុំ​គ្នា ដូច​នេះ​ហើយ​បើ​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​​នាង​នឹង​ឆ្លៀត​ពេល​ដើម្បី​បាន​ នៅ​ជិត​គ្រួសារ​ដែរ។ កាល​ពី​ឆ្នាំ​មុន តារា​កើត​ឆ្នាំ ១៨៨១ បាន​ទៅ​លេង​ស្រុក​របស់​មិត្ត​ប្រុស​ រីឯ​ឆ្នាំ​នេះ សង្សារ​នាង​បាន​មក​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​មិត្ត​ស្រី​វិញ​ម្ដង៕

 

Fan Bing Bing នាំ​មិត្ត​ប្រុស​មក​បង្ហាញ​មុខ​គ្រួសារ​នៅ​ស្រុក​ជា​លើក​ដំបូង

 

Fan Bing Bing នាំ​មិត្ត​ប្រុស​មក​បង្ហាញ​មុខ​គ្រួសារ​នៅ​ស្រុក​ជា​លើក​ដំបូង

 

 

ចុចអាន៖ស្រី​ស្អាត​ចិន​ស្រាប់​តែ​ល្បី​កក្រើក​ព្រោះ​មុខ​ដូច Fan Bing Bing ដល់​​ទៅ​៩០​%

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing