សត្វ​ដំរី​មួយ​ក្បាល​បំផ្លិច​បំផ្លាញ​ទីក្រុង​នៅ​ឥណ្ឌា​

(ឥណ្ឌា)​៖សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​ បាន​ចូល​មក​ភាគ​ខាង​កើត​នៃ​ទីក្រុ​ង​ ហើយ​ក៏​បាន​បំ​ផ្លិច​បំផ្លាញ​ ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ក្នុង​នោះ​ផ្ទះ​ជាង​មួយ​រយ ​,ហាង​ទំនិញ​, រួម​ទាំង ​អាគារ​ផ្សេង​ទៀត​ផង​ដែរ ​នេះ​បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ឥណ្ឌា​។ដំរី​ដែល​គ្មាន​ម្ចាស់ ​និង​កំពុង​តែ​វង្វេង​គឺវា​រស់នៅចម្ងាយ៥៧៧គីឡូម៉ែតស្ថិតនៅភាគខាងជើងនៃទីក្រុង Kolkata  វាបានធ្វើឱ្យមនុស្សម្នារន្ធត់រត់ចេញពីផ្លូវនិងប៉ះទង្គិចរថយន្តផងដែរ ។ មនុស្សម្នាបានគ្រវែងដុំថ្ម ដើម្បីព្យាយាមដេញដំរីនោះចេញទៅឱ្យអស់ មុនពេលដែល មន្ត្រីអភិរក្សពន្លត់អគ្គីភ័យមកដល់។ ច្រកផ្លូវទៅកាន់ស្ថានីយ៍Darjeeling ដែលជាចំណង់ ចំណូលចិត្តរបស់ក្រុមដំរីមួយចំនួននោះ ក៏បានសម្លាប់សត្វដំរីអស់ជាច្រើនក្បាលដែល ដោយ សារតែវាឆ្លងកាត់ផ្លូវ ហើយក៏ត្រូវរថភ្លើងបុកស្លាប់ពេលកំពុងឆ្លងកាត់។
ចំពោះអ្នកជំនាញសត្វព្រៃជាច្រើនរូបវិញ បានមានប្រសាសន៍ថា ការបំផ្លាញទីជម្រក នៃសត្វដំរីកន្លែងខ្លះនៅក្នុងប្រទេសឥណ្ឌា ជាហេតុផលសំខាន់សម្រាប់ការជួបរវាងមនុស្ស និង សត្វភាគច្រើននៅជនបទក្នុងប្រទេសឥណ្ឌា៕

ប្រែសម្រួលដោយ៖ កញ្ញា
www.channelnewsasia.comnews