តារា​Psy​តូច​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​តែ​ជម្ងឺ​មហារីក​

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ដ៏​ធំ​ប្រចាំ​ឆ្នាំ​បាន​កន្លង​ទៅ​ថ្មីៗ ​ក្នុងនោះ​ តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​Psy​ដែល​ជា​តារា​ល្បី​ល្បាញ​ជំុំវិញ​ពិភពលោក  រូបនោះ​ បាន​សម្តែង​យ៉ាង​កក្រើក​នៅ​​លើ​វេទិការ​នៅ​ក្នុង​ប្រទេស​ចិន​។ក្នុង​​នោះ​​ផង​​ដែ​រ​ អ្វី​​ដែល​​គួរ​​ឱ្យ​សោក​ស្តាយ​មាន​សេចក្តី​រាយការណ៍​ថា​ ក្មេង​ប្រុស​ដែល​ជា​តារា​សម្តែង​ យក​ស្តាយ​និង​ក្បាច់​រាំ​ដូច​ទៅ​នឹង​កំពូល​តារា​​ចម្រៀង​Psy​នោះ ​បាត់​បង់​អាយុ​ជីវិត​ហើយ​​បន្ទាប់​ពី​​ប្រយុទ្ធ​ជា​មួយ​ជំងឺ ​មហារីក​។ ​សេចក្តីរាយការណ៍បានឱ្យដឹងថា ឥរិយាបថរបស់ក្មេងប្រុសនេះស្រដៀង ទៅនឹងតារាអន្តរជាតិPsy ចឹង។ ចំពោះតារាសម្តែងPsyតូច នេះឡើងសម្តែងលើកដំបូងបង្អស់នៅក្នុងកម្មវិធី Star King ក្មេងប្រុសដ៏តូច Jeon Min Woo ត្រូវបាន ដឹកយកទៅមន្ទីរពេទ្យជាមួយដង្ហើមខ្សោយបំផុត ហើយត្រូវបានឡានសង្គ្រោះ បន្ទាន់ដឹកដើម្បីយកទៅព្យាបាល។  អ្វីដែលគួរឱ្យសោកស្តាយនោះតារាតូចPsyនេះ បានបាត់បង់អាយុជីវិតហើយ កាលពីថ្ងៃទី៨ ខែកុម្ភះកន្លងទៅ។ ក្មេងប្រុសតូចដែលមានទេពកោសល្យនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យទៅ លើជំងឺមហារីក កាលពីខែវិច្ឆិការឆ្នាំ២០១៤កន្លងទៅ  ដែលកាលវិភាគនោះរក ឃើញថា ក្មេងប្រុសដែលមានទេពកោសល្យនេះត្រូវបានរកឃើញថាមាន ជំងឺមហារីកដុំសាច់ក្នុងខួរក្បាល៕
តារា​Psy​តូច​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​តែ​ជម្ងឺ​មហារីក​តារា​Psy​តូច​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​តែ​ជម្ងឺ​មហារីក​តារា​Psy​តូច​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​តែ​ជម្ងឺ​មហារីក​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com