គូ​ស្វាមី​ភរិយា​ថ្មី​ដ៏​កំសត់​ ផ្ដើម​ជីវិត​មង្គលការ​ ក្នុង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​ស៊ីរី​

ទីក្រុង​Homs ​ដែល​កាល​ពី​ជិត​១០ឆ្នាំ​មុន ​គឺ​ជាទីក្រុង​ដ៏​ឆើតឆាយ​មួយ​នៅ​ក្នុង​ចំណោម​ទីក្រុង​ជា​ច្រើន​ ក្នុង​ប្រទេស​ស៊ីរី ​ប៉ុន្តែ​អស់​រយៈ​ពេល​ជិត​១​ទសវត្សរ៍​កន្លង​មក​នេះ​ ដោយ​សារ​តែ​ភ្លើង​សង្គ្រាម​ដ៏រ៉ាំរ៉ៃអូស​បន្លាយ​អស់​រ​យៈពេល​ជា​ច្រើន​ឆ្នាំ ​បាន​ធ្វើ​ឱ្យ​ទី​ក្រុង​ដ៏​ល្អ​មួយ​នេះ​ប្រែ​ក្លាយ​ស្ទើរ​តែ​ជា​ផេះផង់​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ ក៏​នៅ​មាន​គូ​ស្វាមី​ភរិយា​ថ្មី​ជន​ជាតិ​ស៊ីរី​មួយគូ​ ដែល​នៅ​អាឡោះ​អាល័យ​រាល់​អនុស្សាវរីយ៍​របស់​ពួក​គេ​កាល​ពី​នៅ​កុមារភាពធ្លាប់រត់លេងនៅក្នុងទីក្រុងមួយនេះ ។
កូនក្រមុំឈ្មោះ Nada Merhi វ័យ១៨ឆ្នាំ និងកូនកំឡោះឈ្មោះHassan Youssef វ័យ២៧ឆ្នាំ បច្ចុប្បន្នជាទាហានកងទ័ពស៊ីរី ពួកគេទាំងពីរបានសម្រេចចិត្តនាំគ្នាទៅចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍របស់ខ្លួននៅលើទឹកដីកំណើតក្នុងទីក្រុង Homs ដែលសព្វថ្ងៃកំពុងក្លាយជាទីក្រុងខ្មោចស្ទើរតែគ្មានមនុស្សម្នាក់នៅ ហើយពួកគេក៏បានស្នើរសុំឱ្យអ្នកថតរូបម្នាក់មកជួយបំពេញបំណងដល់ពួកគេ ដើម្បីផ្ដិតយករូបភាពក្នុងឈុតអាពាហ៍ពិពាហ៍ដែលរំលេចដោយភាពបាក់បែកនៃសំណង់អគារនៅពីក្រោយពួកគេ ។បើតាមសម្ដីរបស់អ្នកថតរូបបាននិយាយប្រាប់ថា៖ “គូស្វាមីភរិយាថ្មីមួយគូនេះ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ហើយពួកគេក៏ស្នេហាជាតិមាតុភូមិរបស់ពួកគេដែរ ។ គេទាំងពីរនាក់បាននិយាយប្រាប់ខ្ញុំម្ដងថា ជីវិតមនុស្សម្នាក់ៗគឺមានតម្លៃ និងរឹងមាំជាងសេចក្ដីស្លាប់” ៕
គូ​ស្វាមី​ភរិយា​ថ្មី​ដ៏​កំសត់​ ផ្ដើម​ជីវិត​មង្គលការ​ ក្នុង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​ស៊ីរី​គូ​ស្វាមី​ភរិយា​ថ្មី​ដ៏​កំសត់​ ផ្ដើម​ជីវិត​មង្គលការ​ ក្នុង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​ស៊ីរី​គូ​ស្វាមី​ភរិយា​ថ្មី​ដ៏​កំសត់​ ផ្ដើម​ជីវិត​មង្គលការ​ ក្នុង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​ស៊ីរី​

ដោយ៖ ឈូក ស
ប្រភព៖ CCTV

  • គូ​ស្វាមី​ភរិយា​ថ្មី​ដ៏​កំសត់​ ផ្ដើម​ជីវិត​មង្គលការ​ ក្នុង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​ស៊ីរី​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:ជីវិតនិងសង្គម