តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

ថ្ងៃ ១៤ កុម្ភៈ ជា​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​យុវវ័យ​ខ្មែរ តែង​បង្ហាញ​ការ​​គោរព​ស្រលាញ់ ទៅ​គ្នា​ទៅវិញ​ទៅ​មក បើ​ទោះបី​វា​មិន​មែន​ជា​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា​ក៏​ដោយ ហើយ​ទិវា​នេះ​ទៀតសោត មិន​មែន​ធ្វើ​សំដៅ​លើ​តែ​គូសង្សារ​នោះ​ទេ ពោល​គឺ​មិត្តភ័ក្ដិ បងប្អូន ឪពុកម្ដាយ ឬ​លោក​គ្រូ​អ្នកគ្រូ​ ជាដើម។

 

លោក អ៊ួរ សុខលាង មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​រក​អ្នក​បរិច្ចាគ​ឈាម មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ឱ្យ​ដឹង​ថា ថ្ងៃ ១៤ កុម្ភៈ ​ជា​ឱកាស​ល្អ​មួយ​ដែល​​ប្រជាជន​ខ្មែរ អាច​បង្ហាញ​ក្ដី​ស្រលាញ់​របស់​ពួកគេជូន​សង្គម​ជាតិ​ តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត។

 

“បង​ប្អូន​អាច​ចូលរួម​បាន​ដោយ​ស្ម័គ្រចិត្ត នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់ ៤ ល្ងាច”។

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

លោក អ៊ួរ សុខលាង បន្ត​ថា ក្រោយ​បរិច្ចាគ​ឈាម សប្បុរសជន​នឹង​ទទួល​បាន​ផ្ដា​កុលាប​មួយ​ទង ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់ ថត​រូប Selfie ភ្លាម​បាន​ភ្លែត​ទុកជា​អនុស្សាវរីយ៍ និង​ទទួល​បាន​អារម្មណ៍​រីករាយ​ជាមួយ​នឹង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ ​ការ​សម្ដែង​របាំ​ផ្សេង ហើយ​ក៏​មាន​​ការ​ចូលរួម​ពី​កញ្ញា ស៊ូ ស៊ីរីកា ​លោក អ៊ាម វ៉ាន្នី និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធា គ្រុយ រួមទាំង​​កាកបាទក្រហម​ផង​ដែរ។

 

ការ​បរិច្ចាគ​ឈាម​គឺ​ធ្វើ​ឡើង​​ស្ម័គ្រចិត្ត ​គ្មាន​ការ​បង្ខិតបង្ខំ ហើយ​មុន​នឹងគេ​​អនុញ្ញាត​ឱ្យ​ផ្ដល់ អ្នក​បរិច្ចាគ​ត្រូវ​គោរព​លក្ខខណ្ឌ​បី៖

 

១. ត្រូវ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ
២. ត្រូវ​មាន​ទម្ងន់ ៤៥ គីឡូក្រាមឡើងទៅ
៣. ត្រូវ​មាន​សុខភាព​ល្អ (ល្អ​ផ្លូវចិត្ត ល្អ​ផ្លូវកាយ និង​ល្អ​ផ្លូវ​សង្គម)

 

បើ​មិន​គោរព​លក្ខខណ្ឌ​ទាំង​នេះ​ទេ នោះ​អ្នកស្ម័គ្រចិត្ត​មិន​ត្រូវ​​អនុញ្ញាត​ឱ្យ​ផ្ដល់​នោះ​ឡើយ។ ឈាម​ជា​សម្បត្តិ​ធម្មជាតិ ​ក្រោយ​បរិច្ចាគ សប្បុរសជន​គ្រាន់​តែ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន នំ​ចំណី ផ្លែ​ឈើ​ទឹក​ក្រូច​ទៀតសោត នោះ​ឈាម​នឹង​ដូច​ធម្មតា​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សុខលាង៕

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

 

សៀវភៅ ១ ក្បាល​រៀន​​​​ពីរ​​ឆ្នាំ​ ឡើង​​ថ្នាក់​​លុប​ហើយ​​ យក​​សរសេរ​​​ឡើង​​វិញ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ