យុវវ័យ​កម្ពុជា​ប្រឈម​ម​នឹង​ការថយចុះ​ប្រាជ្ញា​ដោយសារ​ប្រើ​ទូរស័ព្ទ​ច្រើនពេក

យុវវ័យ​កម្ពុជា​ប្រឈម​ម​នឹង​ការថយចុះ​ប្រាជ្ញា​ដោយសារ​ប្រើ​ទូរស័ព្ទ​ច្រើនពេក

យុវវ័យ​កម្ពុជា​ប្រឈម​ម​នឹង​ការថយចុះ​ប្រាជ្ញា​ដោយសារ​ប្រើ​ទូរស័ព្ទ​ច្រើនពេក

 
គ្រូពេទ្យ​បាន​ព្រមាន​ថា​ យុវជន​ និង​យុវតី​មិនគួរ​ប្រើ​ទូរស័ព្ទ​ច្រើនពេក​រហូតដល់​លែង​ដេក​លែង​ពួន​នោះទេ ពីព្រោះ​វា​អាចធ្វើអោយ​ប៉ះពាល់​ដល់​ប្រាជ្ញា និង ការចងចាំ​របស់​ពួកគេ។

 
យុវវ័យ​កម្ពុជា​ប្រឈម​ម​នឹង​ការថយចុះ​ប្រាជ្ញា​ដោយសារ​ប្រើ​ទូរស័ព្ទ​ច្រើនពេក

 

លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ស្ថាបនិក​វេ​ប​សាយ​សុខភាព www.health.com.kh បាន​និយាយថា យុវជន​និង​យុវតី​មួយចំនួន​បាន​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ហួសហេតុ​រហូតដល់​យប់​ជ្រៅ​ដោយ​ធ្វើអោយ​ពួកគេ​មិនអាច​ដេក​បាន​គ្រប់គ្រាន់​ឡើយ។ ការធ្វើ​ដូច្នេះ​មិនមែនជា​ការល្អ​ឡើយ។

 
លោក​បាន​និយាយ​បន្តទៀតថា “ មានការ​គាំទ្រ​បែប​វិទ្យាសាស្ត្រ​ដែលថា ការ​គេង​គ្រប់គ្រាន់​នឹងធ្វើ​អោយ​មនុ​ស្សមាន​អារម្មណ៍ល្អ។ ទន្ទឹម​នោះ​វា​ក៏​ផ្តល់​ឪ​កាស​សម្រាប់​រាងកាយ​សម្រាក​យក​កម្លាំង​ឡើងវិញ។ ចំណែក​ខួរក្បាល​វិញ​នឹង​អាច​ពង្រឹងសមត្ថភាព​ស​ម្រា​ប់​ការរៀនសូត្រ​និង​ការចងចាំ។

 
ការ​គេង​មិន​គ្រប់គ្រាន់​ក៏​បណ្តាលអោយ​មនុស្ស​ប្រឈម​នឹង​ជំងឺ​មួយចំនួន​ផងដែរ​ដូចជា​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង ការ​ធាត់​ហួសហេតុ ជាដើម។

 
លោក​បានផ្តល់​យោបល់​ថា​ ដូច្នេះ​យុវជន​ និង​យុវតី​គួរ​ពិចារណា​ឡើងវិញ​អំពី​ការប្រើប្រាស់​ទូរស័ព្ទដៃ​នេះ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សុខភាព​រៀងកាយ​និង​ខួរក្បាល​ព្រមទាំង​ការសិក្សា​របស់​ពួកគេ​ផងដែរ៕

 

អត្ថបទ៖ CCJ