គួរឲ្យអស់សំណើច! ឆ្កែមួយក្បាល ស្មានថារូបតុក្កតា ជាឆ្កែដែរ សប្បាយចិត្ត ប្រឡែងដល់ក (មានវីដេអូ)

បរទេស៖ វាជារឿងដ៏គួរឲ្យអស់សំណើចណាស់ ដែលសត្វឆ្កែមួយក្បាល បានបញ្ចេញកាយវិការ សប្បាយចិត្ត និងប្រឡែងលេងដូចជ្រូកពុល ជាមួយនឹងរូបតុក្កតាក្លែងក្លាយមួួយ។

គួរឲ្យអស់សំណើច! ឆ្កែមួយក្បាល ស្មានថារូបតុក្កតា ជាឆ្កែដែរ សប្បាយចិត្ត ប្រឡែងដល់ក (មានវីដេអូ)

សត្វឆ្កែមួយក្បាល បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មនុស្សជាជាច្រើន នៅពេលដែលវាបាន បញ្ចេញកាយវិការ ដូចជាសប្បាយចិត្តខ្លាំង និងស្ទុះទៅប្រឡែងលេង ជាមួយនឹងរូបតុក្តតាក្លែងក្លាយ ដែលពាក់ដោយមនុស្ស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វឆ្កែមួយក្បាលខាងលើ មានឈ្មោះថា Ace ដែលវាកំពុងស្ថិតនៅក្នុងការហ្វឹកហាត់ ដើម្បីក្លាយខ្លួនជាមគ្គុទ្ទេសក៏មួយរូប សម្រាប់នាំផ្លូវដល់ជនពិការ។​ ជាការចៃដន្យ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ វាត្រូវបានគេដឹកដើរលេង នៅក្នុងសួនកម្សាន្តឌីស្នី ក៏ស្រាប់តែកើតមាន សកម្មភាពគួរឲ្យអស់សំណើចនេះតែម្តង។

ជាពិសេស វីដេអូបង្ហាញពីសកម្មភាពរបស់ Ace ប្រឡែងលេងជាមួយរូបតុក្កតាក្លែងក្លាយ ក៏ត្រូវបានគេថតយកទៅបង្ហោះនៅលើហ្វេសប៊ុក ហើយត្រឹមបីថ្ងៃប៉ុណ្ណោះ ទទួលបានអ្នកចូលទស្សនារហូតដល់ទៅ ១៥លានដងផងដែរ៕

តោះ! សូមទស្សនាវីដេអូខាងក្រោមនេះ៖

គួរឲ្យអស់សំណើច! ឆ្កែមួយក្បាល ស្មានថារូបតុក្កតា ជាឆ្កែដែរ សប្បាយចិត្ត ប្រឡែងដល់ក (មានវីដេអូ)
គួរឲ្យអស់សំណើច! ឆ្កែមួយក្បាល ស្មានថារូបតុក្កតា ជាឆ្កែដែរ សប្បាយចិត្ត ប្រឡែងដល់ក (មានវីដេអូ)

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត