អ្នកទោស​៤៩​នាក់​ស្លាប់ ក្នុងប្រទេស​មិច​ស៊ិ​កកូ មុន​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទៅសួរសុខទុក្ខ​

​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​៤៩​នាក់ និង​រងរបួស​ចំនួន​១២​នាក់ ដោយសារ​អំពើ​កុប្បកម្ម​មួយ​ដែល​បង្កឡើង​រវាង​ក្រុម​អ្នកទោស​ដែល​បាន​វាយ​គ្នា នៅក្នុង​ពន្ធនាគារ Topo Chico  នៃ​តំបន់ Monterrey ក្នុង​ក្រុង Ciudad Juarez​ភាគ​ខាងជើង​នៃ​ប្រទេស​មិច​ស៊ិ​កកូ​។ នេះ​បើតាម​សារព័ត៌មាន BBC ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​

​បើតាម​មន្ត្រី​អាជ្ញាធរ​នៅ​តំបន់ Monterrey បាន​ឲ្យ​ដឹងថា អំពើហិង្សា​នេះ បានចាប់ផ្ដើម​ផ្ទុះឡើង​នៅក្នុង​បន្ទប់​ពន្ធនាគារ​ធំ​មួយ ដែលមាន​អ្នកទោស​ជាច្រើន​នាក់​នៅ​ទីនោះ ដោយ​ពួកគេ​បាន​ប្រើ​ដំបង អាវុធ​ចុង​ស្រួច វាយ​និង​ចាក់​គ្នា​ទៅវិញទៅមក​។ ប៉ុន្ដែ​អាជ្ញាធរ​ក៏​មិនទាន់​ដឹង​ច្បាស់​អំពី​ដើមចម​ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​រហូតដល់​មាន​អ្នកស្លាប់​និង​របួស​នេះ ថា​តើ​ដោយសារ​មូលហេតុ​អ្វី​ឡើយ​។​

​ក្រុម​អ្នកទោស​បង្ក​អំពើហិង្សា​រហូត​មាន​អ្នកស្លាប់​នេះ គឺ​កើតឡើង​មួយ​ថ្ងៃមុន​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស គ្រោង​នឹង​ចុះ​សួរ​សុខ​ទុក​អ្នក​ជាប់ពន្ធនាគា​រទាំង​នោះ នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Ciudad Juarez​នេះ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១២ កន្លងមក ក៏មាន​អ្នក​ជាប់ពន្ធនាគា​ចំនួន​៣​នាក់ បាន​ស្លាប់​ដោយសារ​អំពើ​កុប្បកម្ម​ដោយ​ហិង្សា​នៅក្នុង​ពន្ធនាគារ​ក្នុង​តំបន់ Monterrey​នេះដែរ​។ បន្ទាប់មក​ក្នុង​ឆ្នាំ​២០១២​ដដែល ក៏មាន​អ្នកទោស​ចំនួន​៤៤​នាក់​ទៀត បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ដែរ នៅក្នុង​តំបន់​Apodaca ជិត​តំបន់ Monterrey​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​