សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បង្ហាញលទ្ធផល ស្រាវជ្រាវការតភ្ជាប់ តំបន់មួយចំនួនក្នុង រាជធានី និងខេត្តចំនួន២

ភ្នំពេញ៖ សកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបង្ហាញនូវលទ្ធផលអំពីគម្រោងសិក្សាស្រាវជ្រាវក្នុងតំបន់មួយចំនួន ដោយតភ្ជាប់ពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាតំបន់យុទ្ធសាស្ត្រស្នួល ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងអាចធ្វើឲ្យកម្ពុជា ដើរតួនាទីជាស្ពាន តភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពី ការស្រាវជ្រាវលើប្រធានបទ យុទ្ធសាស្ត្ររដ្ឋជាស្ពានតភ្ជាប់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នាសកលវិទ្យាល័យពុទ្ធិសាស្ត្រ លោក Won Jin Kim ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការស្រាវជ្រាវនេះ ហៅថាជាយុទ្ធសាស្ត្រអក្សរ S ដោយប្រើប្រាស់ប៉ូលសំខាន់ៗចំនួន២ ប៉ូលសំខាន់ទី១. ខាងផ្នែកសៀមរាប និងប៉ូលសំខាន់ទី២. ខាងផ្នែកកំពង់សោម។

លោកបានបញ្ជាក់ថា “សៀមរាប គឺជាប៉ូលខាងផ្នែកដីគោក បានន័យថាយើងប្រើសៀមរាបធ្វើជាកន្លែងមួយ ដើម្បីកសាងនូវអត្តសញ្ញាណរបស់កម្ពុជា មោទនភាពរបស់កម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ និងជំរុញកិត្យានុភាពវប្បធម៌របស់កម្ពុជា និងតំបន់តែម្តង។ ប៉ូលកំពង់សោម មើលឃើញថា មានសក្តានុពលធំ ដោយសង្កេតឃើញថា ទី១. យើងមានកំពង់ផែទឹកជ្រៅ ហើយជាកន្លែងយុទ្ធសាស្ត្រ មួយសម្រាប់ការទាក់ទាញនូវ ពាណិជ្ជកម្ម នៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ដែរ និងចំណុចសំខាន់មួយទៀត គឺការអភិវឌ្ឍស្ថាប័នអន្តរជាតិមួយចំនួន”។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា យុវជនត្រូវទស្សនៈវិស័យមួយច្បាស់លាស់ទៅអនាគត ប៉ុន្តែភ្ជាប់ជាមួយទស្សនៈវិស័យ គឺត្រូវដឹងថាតើអ្វីដែលខ្លួនមាន? ហើយត្រូវធ្វើឲ្យបានល្អបំផុតចំពោះអ្វីដែលខ្លួនមាន នៅពេលបច្ចុប្បន្ន។

លោកបានបន្តថា “សូមផ្តាំផ្ញើទៅយុវជនទាំងអស់គ្នា បន្ទាប់ពីយើងបានស្តាប់នូវទស្សនៈវិស័យនេះហើយ យើងត្រូវព្យាយាមស្វែងយល់បន្ថែមទៀត ហើយនឹងស្វែងយល់សិក្សាឲ្យបានជាក់ស្តែង ថាតើអ្វីដែលយើងមាន អ្វីដែលយើងត្រូវធ្វើជាអទិភាព ហើយនឹងអ្វីដែលយើងត្រូវមានការ ទទួលខុសត្រូវធ្វើជាបន្តទៅទៀត”។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០១៥ ដោយផ្តល់ឱកាស ស្រាវជ្រាវដល់ក្រុមអ្នកស្រាវជ្រាវ កម្ពុជា ដើម្បីពង្រឹង និងពង្រីសមត្ថភាពស្រាវជ្រាវរបស់ខ្លួន ដើម្បីចូលរួម ផលិតឯកសារមូលដ្ឋាន សម្រាប់គាំទ្រការបង្កើតគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ បានផ្តោតលើការវិភាគកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ការបង្កើតរចនាសម្ព័ន្ធ ICT, ឧស្សាហូបនីយកម្ម, ទេសចរណ៍ និងវប្បធម៌ ដែលធ្វើឡើង ដោយការសហការគ្នា រវាងក្រុមអ្នកស្រាវជ្រាវជនជាតិកូរ៉េ និងជនជាតិខ្មែរ៕