កម្មកររោងចក្រ ខូសម៉ូ ជាង២០០នាក់ លើកគ្នាមកសុំ កិច្ចអន្តរាគមន៍ពី រដ្ឋមន្រ្តីក្រសួងការងារ

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ជាង២០០នាក់ ដែលបម្រើការងារ នៅរោងចក្រ ខូសម៉ូ តិចស្តាយ ខូអិលធីឌី ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំគ្នាដង្ហែក្បួន មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យរដ្ឋមន្រ្តីលោក អ៊ិត សំហេង ជួយដោះស្រាយ បញ្ហារបស់ពួកគេ។

ក្រោយពីពួកគេ បានមកដល់ក្រសួងភ្លាម ក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីរៀបរាប់ពី ទុក្ខកង្វល់របស់ពួកគេ ក្រោយពីថៅកែបាន កាត់លុយ៥ដុល្លារពី កម្មករគ្រប់គ្នា ធ្វើកម្មករអន់ចិត្តយ៉ាងខ្លាំង ក៏ផ្ទុះកូដកម្មតាំងពី ថ្ងៃទី៣ កុម្ភៈមក។

សូមបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នោះ មកក៏មានកម្មករមួយរូបឈ្មោះ មឿន ឆីត អត្តលេខ៩៤១៤ បានសួរផ្នែករដ្ឋបាល អំពីការការកាត់លុយពិត ឬក៏អត់ ហើយផ្នែករដ្ឋបាលបានបញ្ជាក់ថា ពិតជាកាត់មែន។

ក្រោយមកក៏មានការ ប្រទាញប្រទង់គ្នារវាង រដ្ឋបាលនិងកម្មករនោះ ដោយរដ្ឋបាលបានចាប់ក្រៀក និងវាយមកលើកម្មករឈ្មោះ មឿន ឆីត បុកនិងម៉ាស៊ីនដេរ រួចបានព្យាយាមចាប់ចេញក្រៅ រោងចក្រទៀត  ដោយឃើញហេតុការណ៍ ប្រើហិង្សារមកលើកម្មករពី សំណាក់ប្រធានរដ្ឋបាលរូបនេះ កម្មករជាង៨០០នាក់ បាននាំគ្នាចេញធ្វើកូដកម្មភ្លាម ដើម្បីទាមទារឲ្យនាយកក្រុមហ៊ុន គោរពច្បាប់ស្តីពីការងារ និងទាមទារលក្ខខណ្ឌ មួយចំនួនទៀត ៕

កម្មកររោងចក្រ ខូសម៉ូ ជាង២០០នាក់ លើកគ្នាមកសុំ កិច្ចអន្តរាគមន៍ពី រដ្ឋមន្រ្តីក្រសួងការងារ

កម្មកររោងចក្រ ខូសម៉ូ ជាង២០០នាក់ លើកគ្នាមកសុំ កិច្ចអន្តរាគមន៍ពី រដ្ឋមន្រ្តីក្រសួងការងារ