ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

អ្នក​ស្រឡាញ់​សត្វ​នៅ​​សិង្ហបុរី អាច​ចុះ​ផ្សាយ​សម្តែង​ការ​កាន់​ទុក្ខ​ដល់​សត្វ​ចិញ្ចឹម​ដែល​ងាប់បាន​ដោយកាសែត​ស្ត្រេត​ថែម​របស់​​​សិង្ហបុរី​ បើក​ទំព័រ​ពិសេស​​សម្រាប់​ចុះ​ផ្សាយ​ ។ ក្រុម​ហ៊ុន​​​សិង្ហបុរី​ ​ប្រេស ហូល​ឌីង ជា​ក្រុម​​ហ៊ុន​ចែក​ចាយ​កាសែត​បាន​ថ្លែង​ថា កា​សែត​ស្ត្រេត​ថែម ជា​ភាសា​អង់​គ្លេស​​​នឹង​ប្រកាស​ព័ត៌មាន​​​មរណ​ទុក្ខ​ពិសេស​សម្រាប់​សត្វ​ចាប់​តាំង​ពី​ថ្ងៃទី​១៦ ធ្នូ ត​ទៅ ។​​​

ទំព័រ​ចុះ​​ផ្សាយ​ព័ត៌មាន​​​សម្រាប់​​សត្វ​​នេះ​ឈ្មោះ​ថា «ផេក​ឃ័រ​​ណ័រ​» ​​រួម​មាន​ប្លង់​​ចុះ​ផ្សាយ​ស្វែង​រក​អ្នក​ចិញ្ចឹម​សត្វ​​ និង​ប្រកាស​ពី​សត្វ​​ងាប់ ។​​​ចំណែក​ព័ត៌​មាន​ប្រកា​ស​ពី​សត្វ​ងាប់​ត្រូវ​​​​​មិន​ឱ្យ​លើស​ពី​៣០​ពាក្យ​​ដោយ​មិន​គិត​ថ្លៃ​ ។​ម្ចាស់​អាច​ជ្រើ​ស​រើស​អត្ថបទ​​រួម​ទាំង​រូប​ភាព​របស់​សត្វ​​ជាទី​ស្រឡាញ់​​​របស់​ខ្លួន​​​ដោយ​បង់​ថ្លៃ​ចំណាយ​ពិសេស​ប្រហែល​ជាង​​៤០​ដុល្លារ​អាមេរិក ។​​
​លោក​ស្រី តាន ស៊ូលីន ​អនុប្រធាន​​CATS Classified ​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ឃោសនា​​ពាណិជ្ជ​កម្ម​​ស​ម្រាប់​កាសែត​នៅ​ក្នុង​ក្រុម​ហ៊ុន​​​​សិង្ហបុរី ប្រេស ហូល​ឌីង ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​បាន​ទទួល​ការ​អំពាវ​នាវ​ពី​ម្ចាស់​សត្វ​ចិញ្ចឹម​ដែល​ត្រូវ​ការ​​រំលឹក​ដល់​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដែល​ងាប់​ និង​ត្រូវ​ការ​បញ្ជាក់​​ពី​រឿង​រ៉ាវ​របស់​ពួក​​វា ។ អ្នក​ស្រី​ថ្លែង​ថា ​​អ្នក​ដែល​ស្រឡាញ់​សត្វ  នឹង​​​មាន​សម័្ពន្ធ​ភាព​ផ្នែក​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ទៅ​​លើ​សត្វ គឺ​មាន​កន្លែង​ចុះ​ផ្សាយ​ជូន​ពួក​គេ​​ដើម្បី​បង្ហាញ​សមាន​ចិត្ត​ដ៏ជ្រាល​ជ្រៅ​ ៕