ទណ្ឌិតជើងកាង ២ក្រុមបើកឆាក ប្រយុទ្ធគ្នា ក្នុងពន្ធនាគារ នៃប្រទេសម៉ិចស៊ីកូ បង្កឲ្យមនុស្សស្លាប់ ៥២នាក់

ម៉ិចស៊ីកូ៖ វាជាហេតុការណ៍ដ៏កម្រ និងគួរឲ្យរន្ធត់ ដោយសារភាពចលាចលដ៏ក្តៅគគុកមួយ បានកើតឡើងនៅក្នុង ពន្ធនាគាររបស់ ប្រទេសម៉ិចស៊ីកូ បង្កឲ្យមនុស្ស ៥២នាក់បាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ចំពាក់កណ្តាលអធ្រាត​ រវាងជើងកាង ២ក្រុម ដែលជាប់នៅក្នុងពន្ធនាគារ Topo Chico ស្ថិតនៅភាគខាងជើង របស់ប្រទេសម៉ិចស៊ីកូ និងបានបង្កឲ្យ មនុស្ស ៥២នាក់ បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។

បើតាមការបញ្ជាក់របស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ក្រុមជើងកាងទាំង២ក្រុមនោះ បានប្រើប្រាស់អាវុធ ដែលមុតស្រួច ដំបង ព្រនង់តូចធំ ដើម្បីធ្វើការវាយប្រហារគ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ពួកគេក៏បានធ្វើការដុត បំផ្លាញបន្ទប់ដាក់ឥវ៉ាន់មួយកន្លែង នៅក្នុងទីតាំងពន្ធនាគារនោះផងដែរ។

ទណ្ឌិតជើងកាង ២ក្រុមបើកឆាក ប្រយុទ្ធគ្នា ក្នុងពន្ធនាគារ នៃប្រទេសម៉ិចស៊ីកូ បង្កឲ្យមនុស្សស្លាប់ ៥២នាក់
ទណ្ឌិតជើងកាង ២ក្រុមបើកឆាក ប្រយុទ្ធគ្នា ក្នុងពន្ធនាគារ នៃប្រទេសម៉ិចស៊ីកូ បង្កឲ្យមនុស្សស្លាប់ ៥២នាក់
ក្រុមប៉ូលីស កំពុងព្យាយាមទប់ស្កាត់ ស្របពេលដែល សាច់ញាតិទណ្ឌិត ជាច្រើននាំគ្នាមក ដើម្បីចង់ដឹងដំណឹង

ក្រោយពេលដែលលេចឮដំណឹងអំពីហេតុការណ៍មួយនេះ បងប្អូនសាច់ញាតិនៃទណ្ឌិត នៅក្នុងពន្ធនាគារកើតហេតុ បាននាំគ្នាមកយ៉ាងច្រើនកុះករ ឈរនៅខាងក្រៅ ដើម្បីចង់ដឹងអំពីព័ត៌មានលំអិត នៃរឿងរ៉ាវនៅខាងក្នុងនោះ ជាហេតុនាំឲ្យផ្លូវមួយចំនួនត្រូវបានបិទ។ ក្រៅពីនោះទៀត ក៏នៅមានទណ្ឌិតជាច្រើននាក់ ប្រឹងរុញទ្វាររបងគុក ដើម្បីរត់គេចខ្លួនផងដែរ តែទោះយ៉ាងណាក៏ដោយ ក្រុមប៉ូលិសបានព្យាយាមទប់ស្កាត់ និងគ្រប់គ្រងស្ថានការ បានល្អប្រសើរឡើងវិញហើយ។

លោក Jaime Rodriguez អភិបាលរដ្ឋ Nuevo Leon បានប្រាប់ឲ្យដឹងថា “ឆាកប្រយុទ្ធមួយនេះ គឺផ្តើមចេញពីទណ្ឌិត ២ក្រុមដែលជាសមាជិក និងបក្ខពួក នៃក្រុមជួញដូរគ្រឿងញៀនធំៗដូចគ្នា ក្នុងនោះមាន១ក្រុម ដឹកនាំដោយ Juan Pedro Zaldivar Farias ហៅ Z-27 មកពីក្រុមជួញដូរគ្រឿងញៀន Zetas រីឯមួយក្រុមទៀត ដឹកនាំដោយ Jorge Ivan Hernandez Cantu មកពីក្រុម Gulf។ យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់បានដឹងថា តើពួកគេទាំង២នាក់នេះ ស្ថិតនៅក្នុងចំណោម ជនរងគ្រោះទាំងនោះ នៅឡើយទេ”។

គូសបញ្ជាក់ផងដែរថា ហេតុការណ៍ប្រយុទ្ធគ្នា រវាងទណ្ឌិត នៅក្នុងគុកមួយចំនួន របស់ប្រទេសម៉ិចស៊ីកូ ធ្លាប់កើតឡើងជារឿយៗ តែសម្រាប់លើកនេះវិញ ហាក់ដូចជាមានលក្ខណៈ ទ្រង់ទ្រាយធំ ក៏ព្រោះតែមានមនុស្សជាច្រើន ត្រូវបានស្លាប់ និងរងរបួស៕

ទិដ្ឋភាពផ្សេងៗទៀត ជុំវិញហេតុការណ៍ ផ្ទុះជម្លោះរវាង ក្រុមជើងកាង នៅក្នុងពន្ធនាគារ៖

ប្រភព៖ |

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត