ឧប្បទេវហេតុធ្លាក់ ឧទ្ធម្ភាគចក្ររបស់កងទ័ព ជើងទឹកក្រិកបាត់ខ្លួន មនុស្ស៣នាក់

ទីក្រុងអាតែន: ប្រភពព័ត៍មានពីស៊ិនហួរបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ព ជើងទឹកនៃប្រទេសក្រិកបានធ្លាក់កាលពីព្រលឹម ថ្ងៃព្រហស្បតិ៍នៅក្នុងសមយុទ្ធយោធាមួយដែលបានបណ្តាលឲ្យ មនុស្ស៣នាក់នៅលើនោះបាត់ខ្លួននៅឡើយ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិក្រិកលោកបាននិយាយក្រុមសង្គ្រោះកំពុងនៅបន្តការស្វែងរកមនុស្ស៣នាក់ ដែលបាត់ខ្លួននោះដែលមានអ្នកបើក ២នាក់និងវិស្វករ១នាក់។លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ពួកយើងបានស្វែងរកឃើញនូវបំណែកមួយចំនួននៅលើកោះតូចមួយ ដែលមានឈ្មោះKinarosប៉ុន្តែលោកបានបដិសេធនូវអ្វីដែលសារព័ត៍មានបាននិយាយថា ពួកគេទាំង៣នាក់បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយនេះបានចូលរួមនៅក្នុងសមយុទ្ធមួយដែលមានឈ្មោះថាLighting។ក្រោយពីហោះហើរចេញពីនាវាចម្បាំងគេពុំបានទទួល របាយការណ៍ឬក៏សញ្ញាណាមួយ ពីក្រុមអ្នកបើកធ្វើការនៅលើឧទ្ធម្ភាគចក្រនោះទេរហូតទាល់តែវាបានបាត់ដានពីក្នុងរ៉ាដានៅ វេលាម៉ោងប្រមាណ២និង៤៥ព្រឹក៕