លោកប្រាយុទ្ធ ចាន់អ៊ូឆា ថាការបោះឆ្នោត នៅតែធ្វើឆ្នាំ២០១៧ ទោះរដ្ឋធម្មនុញ្ញ បរាជ័យក៏ដោយ

បាងកក៖ នៅព្រឹកថ្ងៃសុក្រនេះ  យោងតាមការអះអាង និងទទួចរបស់លោក ប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានឲ្យដឹងថា ការបោះឆ្នោតជាតិនឹងធ្វើនៅឆ្នាំ២០១៧ តាមការកំណត់ដដែល បើទោះជា បរាជ័យក្នុងការធ្វើប្រជាមតិលើសេចក្ដី ព្រាងច្បាប់រដ្ឋធម្មនុញ្ញយ៉ាងក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ប្រសិនបើការ រៀបចំ សេចក្ដីព្រាងច្បាប់រួចរាល់ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ នោះការបោះឆ្នោតជាតិ នឹងត្រូវប្រារព្ធធ្វើឡើង នៅពេលស្របគ្នានោះដែរ។ ឧបនាយករដ្ឋមន្រ្តីលោក ប្រាវីទ វង្សសុវ៉ុន បានបន្ថែមទៀតថា ប្រសិនបើមិនដូច្នោះ ការបោះឆ្នោតជាតិនឹងធ្វើឡើងដដែល ដោយមិនលើសពីខែធ្នូ ឆ្នាំក្រោយឡើយ។

ដោយឡែកក្រុមប្រឹក្សាជាតិទទួលបន្ទុកសន្ដិភាព និងសណ្ដាប់ធ្នាប់ ហៅកាត់ថា NCPO គ្រោងនឹងបង្កើតព្រឹត្តិ ការណ៍ តវ៉ា ប្រឆាំងនឹងលទ្ទផលនៃការបោះឆ្នោតជាតិ ប៉ុន្ដែលោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា លោកគិតថាមិនមានរឿងនេះកើតឡើងទេ តែបើកើតឡើង គឺមានវិធានការច្រើនណាស់ សម្រាប់ដោះស្រាយ ជាមួយនឹងភាពចលាចលនយោបាយ នឹងមាននៅក្នុងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ៕

លោកប្រាយុទ្ធ ចាន់អ៊ូឆា ថាការបោះឆ្នោត នៅតែធ្វើឆ្នាំ២០១៧ ទោះរដ្ឋធម្មនុញ្ញ បរាជ័យក៏ដោយ