ក្រុមចោរ​មួយក្រុម​ចូល​ផ្ទះ​ពលរ​ដ្ធ​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ រើកកាយ​យក​សម្ភារៈ និង ទ្រព្យ​អស់​មួយចំនួនធំ

Doliprane TVC

បាត់ដំបង​៖ មន្ត្រីនគរបាល ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា​មាន​ករណី ចូល​លួច​រើកកាយ​ក្នុងផ្ទះ​ជនរងគ្រោះ​លក់ ឥ​វ៉ាន់​ចាប់ហួយ​ត្រង់ចំណុច​បុស្ស​ស្អំ ភូមិ​ភ្នំ​ប្រាំពី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ មន្ត្រី​ដដែល​បន្តថា​ហេតុការណ៍​ចូល​លួច​រើកកាយ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៧ នឹង ១០ នាទី​យប់​ថ្ងៃទី ០៧ ខែកុម្ភៈ កន្លងមកនេះ ខណៈពេល​ម្ចាស់ផ្ទះ​កំពុង​ហូបបាយ​ជុំ​ក្រុមគ្រួសារ​នៅក្រោយ​ផ្ទះ ហើយ​ចោរ​ក៏បាន​ចូលមក​ខាងមុខផ្ទះ​ធ្វើឱ្យ​ម្ចាស់ផ្ទះ​បាត់បង់​អស់​ខ្សែករ​ផ្លាក​ទីន ១ ខ្សែ​ទម្ងន់ ៨ ជី​, ខ្សែដៃ​ផ្លា​ទីន ១ ខ្សៃ ៦ ជី​,​មាស ៥ ជី​,​លុយ​បាត ៥ ពាន់​បាត​,​លុយ​ខ្មែរ ៣០ ម៉ឺន​រៀល​,​កាត​ទូរស័ព្ទ ៣៥ ដុល្លារ និង ឯកសារ​គេ​ជំពាក់​លុយ ១ ចំនួន​ទៀត ។

ក្រុមចោរ​មួយក្រុម​ចូល​ផ្ទះ​ពលរ​ដ្ធ​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ រើកកាយ​យក​សម្ភារៈ និង ទ្រព្យ​អស់​មួយចំនួនធំ

សមត្ថកិច្ច​ដដែល​បន្ត​ថា​ផ្ទះ​ជនរងគ្រោះ មាន​ទីតាំងនៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​ជាង ៧ គីឡូម៉ែត្រ និង មានការ​ធ្វេសប្រហែស​ពេក ទើប​ឱ្យមាន​ករណី​លួច​កើតឡើង ហើយ​តាំងពី​ពេល​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​ស្រុក​រួម​កម្លាំង​ប៉ុស្តិ៍ បាន​ប្រចាំការ​នៅ​ទីនោះ និង ធ្វើ​កំណត់ហេតុ​សាកសួរ​ជនរងគ្រោះ​ដើម្បី​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕ គឹម សាន្នី

ក្រុមចោរ​មួយក្រុម​ចូល​ផ្ទះ​ពលរ​ដ្ធ​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ រើកកាយ​យក​សម្ភារៈ និង ទ្រព្យ​អស់​មួយចំនួនធំ